Tuesday, March 19, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ជាគ្រីស្ទាន២៥ឆ្នាំ លេចមុខថ្ងៃ​សម្ពោធ​ព្រះគម្ពីរប៊ីប

ពេជ្រ សោភា ៖ជាគ្រីស្ទាន២៥ឆ្នាំ លេចមុខថ្ងៃ​សម្ពោធ​ព្រះគម្ពីរប៊ីប

ភ្នំពេញ៖ពេជ្រ សោភា ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័មជាច្រើនមកហើយ​ដូចជាសាង​សង់​សាលារៀន​នៅ​តំបន់​ដាច់ស្រយ៉ាល ,ជីកអណ្ដូងទឹក និងជីកស្រះដើម្បីឲ្យពលរដ្ឋបានប្រើ​ប្រាស់ទឹកនៅតំបន់​ជាប់ទល់ដែន​វៀត​ណាម​ជាដើមដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ តែនាងកម្រនឹងឃើញមានការចែកចាយនៅលើ​បណ្ដា​ញ​សង្គម​ដូចគេទៅវិញ។អ្វីដែលគូរ​ឲ្យ​កត់សម្គាល់កាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ នេះសោភា បែជា​លេចមុខ​នៅកម្មវិធី​មួយ​ដែលមានឈ្មោះថាសន្និបាត​ស្រី្ដគ្រីស្ទានខ្មែរដែលជាកម្មវិធីរបស់​ព្រះវិហារជីវិត​ថ្មីភ្នំ​ពេញ​(គ្រីស្ទាន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។នៅថ្ងៃនោះគេឃើញសោភា បានកាន់​ជាមួយព្រះ​គម្ពីរប៊ីប និងបង្ហាញស្នាមញញឹមដែលមើលទៅនាង​ហាក់មានក្ដីសុខ​ផ្លូវ​ចិត្ជាតខ្លាំង។

  អ្នកយកព័តមានយើងបានសាកសួរពេជ្រ សោភា តាមទូរស័ព្ទរឿងនាងធ្វើសប្បុរស​ធ័មជា​ច្រើនលើក​ច្រើន​សារ​តែមិនសូវបង្ហោះសកម្មភាពតាមបណ្ដាះសង្គម និងការលេចមុខ​ក្នុងការ​សម្ពោធ​ព្រះគម្ពីរប៊ីបហើយ​ត្រូវ​បានតារា​ចម្រៀងល្បីល្បាញជិត១៨ឆ្នាំ​រូបនេះ​ថាជី​វិត​នាង​ជាគ្រី​ស្ទ​បរិស័ទ(ប្រូតេស្ដង់)ពោពេញទៅដោយ​ក្ដី​ស្រលាញ់ពិត​ប្រាកដ មិនទាមទារការតប​ស្នង​អ្វី​ឡើយ។សោភា បន្ថែមថានាងបង្កើតក្ដីស្រលាញ់ព្រោះជាគ្រីស្ទាន ហើយនឹង​ជួយ​អ្នកខ្វះ​ខាត អ្នកក្រ ដោយអត់ចង់បានសំណង។នាងថាដោយសារតែជាគ្រីស្ទាននេះហើយ ទើបក្ដី​ស្រ​លាញ់​ល្អ ឬអាក្រក់ និងមានអ្នកខ្លះអ្នកស្អប់នាងជាដើមគឺនាងមិនតបតបនោះទេ។សោភា ប្រកាន់​ទស្ស​នៈថា”​ទ្រព្យដែលមានតម្លៃបំផុតក្នុងជីវិតម្នាក់ៗ គឺក្ដីស្រលាញ់”។​នាងថាស្ទើតែ​ជារៀងរាល់ថ្ងៃអាទិត្យ​នាងជួប​ជុំជា​មួយ​គ្រីស្ទបរិស័ទផ្សេងទៀត បម្រើព្រះ ចែករំលែកក្ដី​ស្រលាញ់។នាងបន្ថែមទៀតថានៅពេលដែល​ធ្វើការអធិដ្ឋាន​ទៅ​ព្រះយើងនឹងបាននូវអ្វីដែលចង់បាន ហើយទាល់តែអ្នកជាគ្រីស្ទាននិងធ្លាប់សាកទើបបានដឹង​។តារាវ័យ៣៩ឆ្នាំរូបនេះសង្កត់​ថា”​សន្ដិភាពផ្លូវចិត្ត អត់ត្រូវតែបង្ហាញអ្វីដែលអស្ចារ្យ មានផ្លូវចិត្តគឺសុខ ព្រោះពួកយើងមានព្រះ” ហើយគ្រីស្ទាន(រស់ដើម្បីក្ដីស្រលាញ់”។

ក្រៅពីជាគ្រីស្ទាននោះពេជ្រ សោភា ថានាងគ្មានតួនាទីអ្វីនៅព្រះវិហារជីវិតថ្មីភ្នំពេញទេ តែព្រះគម្ពីប៊ីប បើក​ថ្មីនោះ​គឺដើម្បីបម្រើរព្រះ ដោយក្ដីស្រលាញ់ស្អាតស្អំ បរិសុទ្ធ។​នាងសង្កត់​ថាសម្រាប់មនុស្សឯកោខ្លាំង ជួបទុក្ខ​សោកក្នុងចិត្ត ពេលទៅដល់ព្រះវិហារគ្រីស្ទគឺ​ដូចបានកើត​ម្ដងទៀត។

គូរបញ្ជាក់ថាពេជ្រ សោភា បានក្លាយជាគ្រីស្ទានបរិស័ទ(ប្រូតេស្ដង់)រយៈពេល២៥ឆ្នាំ​(១៩៩៧-២០២២)មកហើយ ស្របពេលដែលនៅថ្ងៃសម្ពោធព្រះគម្ពីរប៊ីបក្រៅពីរូប​នាងគេក៍​ឃើញជនល្បីល្បាញផ្សេងៗទៀត​ចូលរួមជាមួយ​គ្រីស្ទបរិស័ទរាប់ពាន់នាក់ឯណ្ណោះ។មហាជនកត់សម្គាល់ថាក្រៅពីតារាចម្រៀងល្បីល្បាញពេជ្រ សោភា ដែល​ជាគ្រីស្ទាន នោះតារា​ចម្រៀង​ខេម ក៍ជាគ្រីស្ទានម្នាក់ដូចនាងផងដែរ ខណៈដែលថ្មីៗនេះគេឃើញតារា​សម្ដែង​លោករតនៈ ពិ​សិដ្ឋ ក៍ចូលរួមសម្ពោធព្រះគម្ពីប៊ីបជាមួយសោភា ដោយទឹកមុខយ៉ាងរីករាយ​។

ចំណែកនៅលើ​ហ្វេសបុកឈ្មោះម្លប់ សាសនា ធ្លាប់ចេញសារថាដោយចាត់ទុកសោភា ថាជាវីរៈនារីដ៍ក្លាហាន មានចិត្តសប្បុរសធ័មពិតៗព្រោះបានជួយសាលារៀន សង្រ្គោះក្មេងនៅ​វត្ត(ពង្រកជុំតេជោ)​នៅឃុំតេជោអភិវឌ្ឍន៍ ខេត្តកំពត។ហ្វេសបុកSiek Bunnary Charity ធ្លាប់បង្ហោះថា ពេជ្រ សោភា បរិច្ចាគថវិការចំនួន៤០០០០០រៀល ជួយ​ដលបងប្រុសដំបៅខ្នង ប្រព្ធរត់វចោល​នៅខេត្ត ព្រះវិហារ។

ហ្វេសបុកឈ្មោះសហគមន៍ចាប៉ី អមតៈ ធ្លាប់បង្ហោះ​សារថាពេជ្រ សោភា បានបរិវច្ចាគថវិការចំនួន៥០០ដុល្លារ​សម្រាប់ទ្រទ្រង់ចាប៉ីដងវែង។ហ្វេសបុកឈ្មោះSiek Bunnary Charity ធ្លាប់បង្ហោះថាពេជ្រ សោភា បានជួយពល​រដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិសាត់ចំនួន២០០គ្រួសារ និងមានអំណោយមួយចំនួនទៀតដែលពេជ្រ សោភា វបានធ្វើសប្បុសធ័មដូចជានាងធ្លាប់បរិច្ចាគថវិការចំនួន​១០០០ដុល្លារចូលរួមជាមួយរដ្ឋាភិបាលទប់ស្កាត់​កូវីដ,តែសោភា មិនដែលបង្ហាញការធ្វើសប្បុរសធ័មដែល​ចំណាយដោយថវិការ​របស់​នាងផ្ទាល់ខ្លួននោះ​នៅលើ​បណ្ដាញសង្គមឡើយ ប៉ុន្ដែភាគច្រើនគឺអ្នកទទួលអំណោយពី​នាង​ទេ ដែល​បង្ហោះសារថ្លែងអំណរគុណនាងតាម Online៕

RELATED ARTICLES