Thursday, April 25, 2024
Homeតារាខ្មែរឌុច លីដា ៖មានប្ដី៣ឆ្នាំ ជម្រះមន្ទិលសង្ស័យរឿងធំ៣

ឌុច លីដា ៖មានប្ដី៣ឆ្នាំ ជម្រះមន្ទិលសង្ស័យរឿងធំ៣

ភ្នំពេញ៖ឌុច លីដា មានស្វាមីជាង៣ឆ្នាំទៅហើយតែរហូតមកដល់​ពេលនេះគេនៅមិនទាន់ដឹង​ថា​ប្ដី​នាងមាន​ឋានៈឬតួនាទីជាអ្វីនោះទេព្រោះនាងព្យាយាម​លាក់បាំងដោយធ្លាប់បង្ហើប​ប្រាប់​ខ្លីថា​​ជាមន្រ្ដី​រាជ​ការ ខណៈ​ដែលមិតភក្ដិរួមអាជីពជាមួយលីដា ខ្លះបានហៅនាងថាជា​”ជំទាវ​តូចៗ”​ទៀតផង។​ការសម្អាងបែបនេះ​ដោយ​សារតែលីដា មានទ្រព្យច្រើនក្រោយនាងភ្ជាប់​ស្នេហ៍​ជា​មួយបុរស​វ័យ​ចំណាស់ជាងខ្លួនដូចជាពេល​នេះនាង​រស់នៅផ្ទះវីឡារយ៉ាងប្រណិត ព្រម​ទាំងជិះរថយន្ដ​ទំនើបៗទើបត្រូវបានគេសន្និដ្ឋានថាប្ដីលីដា ជាអ្នកផ្គាប់​ចិត្តនាងគ្រប់​បែប​យ៉ាងទាំងអស់ហើយ​នាង​ចង់ជិះឡានម៉ាកអីក៍បានដែរ។

ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់​ផ្អើលកាលពី​ពាក់កណ្ដាលខែមីនាឆ្នាំ​២០២២ តារាកូន១បែជាថានាងមានក្ដីសុខត្រឹម៣០% ពោលគឺខ្វះ​ដល់​ទៅ៧០%​ឯណ្ណោះ។លី​ដា ព្យាយាមមិនពន្យល់ពីហេតុផលនោះឲ្យច្បាស់លាស់នោះទេ ដោយ​ម្ដង​ថាជាការនិយាយ​លេង និង​ពេលខ្លះ​ថានោះគ្រាន់តែជាអារម្មណ៍។ប៉ុន្ដែក្រោយលីដា ហ៊ាន​បង្ហាញមុខស្វាមី​ដោយ​បើកចំហនោះធ្វើឲ្យនាង​អាចការពារ​ខ្លួន​​ឲ្យគេចេញផុតពីរឿង​រ៉ាវ​ដែល​ធ្វើឲ្យនាងឈឺក្បាលដល់ទៅ៣យ៉ាង​ក្នុង​នោះ​គឺទី១៖លុបបំបាត់អ្នកសង្ស័យ​ថាស្វាមី​នាងមិនមែនកំលោះ,ទី២៖ធ្វើឲ្យក្រុមស្រីស្រលាញ់ស្រី(lesbian)ដែលតាមឆាឆៅនាងលែងហ៊ាន​ញ៉ែ​នាងទៀត និងទី៣៖​ជម្រះ​ការ​សង្ស័យ​រឿងថា​នាងនឹងយកប្ដីស្រី​មិនមែន​ប្រុស។

 យ៉ាងណាក្រោយឌុច លីដា មានស្វាមីនិងបានរៀបការបែបលាក់លៀមកាល​ពីថ្ងៃទី១៩​ខែកញ្ញាឆ្នាំ២០២០ នោះ​ពេល​នេះអាជីពសិល្បៈរបស់នាងកាន់តែរយាលខ្លាំងឡើងៗ ស្រប​ពេល​ដែលផលិតករមួយ​ចំនួនបាន​ប្រាប់​អ្នក​យកព័តមាន​យើងថាពេលនេះតំណែងជាតួឯក​រប​ស់លីដា លែងមានសុវត្ថិភាពហើយព្រោះអ្នកដឹកនាំរឿងខ្លះចង់​ឲ្យនាងលេងជាតួម្ដាយដូចតារា​ខ្លះ​ដែលមានប្ដីនិងកូនដែរ។តែគេជឿរថាលីដា នឹងរារែកចិត្តក្នុងការធ្វើជាតួម្ដាយ​ជា​មិន​​ខាន​ព្រោះ​​ថាពេលនេះសម្រស់នាងក៍មិនទាន់ធ្លាក់ចុះ ហើយមិនឡើងគីឡូដែរ គឺនៅតែស្វែល​ដដែល​។ប៉ុ​ន្ដែ​ទាក់ទងការលេងរឿងដែលមានឈុតស្នេហាស្រើបស្រាលដូច​កាលនៅលីវ​នោះគេជឿថា​លីដា ច្បាស់ជាមិន​ទទួល​ថតទៀតឡើយ បើទោះជានាងថាប្ដី​មិនដែលហួង​ហែង​​អាជីព​នាង​ក្ដី។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះ​គេ​រងចាំមើលថានៅឆ្នាំ២០២៥ ដែល​ពេល​នោះ​កូនប្រុសនាងនឹងមានអាយុ៥ឆ្នាំនោះតើលីដា នឹង​ហ៊ាន​ដឹកដៃប្ដីរៀប​ការជាចំហដូចការ​សន្យា​របស់​នាងដែរឬទេ?

RELATED ARTICLES