Tuesday, March 19, 2024
Homeតារាខ្មែរនាយចឺម ៖ប្រាប់រឿងប្រឈមប្រេះឆាស្នេហ៍សង្សារថ្មី

នាយចឺម ៖ប្រាប់រឿងប្រឈមប្រេះឆាស្នេហ៍សង្សារថ្មី

ភ្នំពេញ៖នាយចឺម ដែលប្រកាសថាការភ្ជាប់ស្នេហ៍សង្សារថ្មីនាងសេង សុខឃីម នោះអាចជា​នារី​ចុងក្រោយ​ក្នុង​ជីវិតនាយព្រោះអ្នកមេម៉ាយសាច់ដូចបណ្ដូលចេករូបនេះ ធ្វើឲ្យនាយមានក្ដីសុខ​ក្នុងជីវិតពិតៗមិនមែន​ដូច​សង្សារ​ចាស់ៗរបស់នាយពីមុនចូលមកក្នុងជីវិតនាយដើម្បីតែផលប្រយោជន៍នោះទេ។ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើល​នោះ​កាលពីថ្ងៃទី១២សីហា អ្នកមេម៉ាយសេង សុខ​ឃីម បានបញ្ចេញសារចម្លែកៗដែលទំនងមើល​ទៅនាងហាក់ចង់​បង្ហាញថាចំណងស្នេហា​ជាមួយនាយចឺម គឺកំពុងតែដើរដល់ផ្លូវទ័លច្រកនិងឈានទៅប្រេះ​ឆាស្នេហ៍ទៅហើយ។អ្នក​នាង​សុខឃីម ចេញសារថា”ម៉ាក់ប្រាប់ថាបើបែកគ្នាទៅហើយ ទោះបីគេធ្លាប់ធ្វើមិនល្អ​ដាក់​យើង ឬគេមានថ្មី​ក៍ស្រេចតែគេចុះ យ៉ាងហោចណាស់ពេលនៅស្រលាញ់គ្នា យើងក៍ធ្លាប់មាន​ក្ដីសុខជាមួយគ្នាដែរមែនអត់? កុំខឹង កុំចងកម្មពាជាមួយគ្នាអី កុំផ្លែផ្កា កុំធ្វើអ្វីមិនល្អដាក់គេ អ្វី​ដែលចប់ហើយ ឲ្យវាចប់ទៅចុះ។ គ្មានអ្នកណាខុស គ្មាន​អ្នកណាត្រូវទេ មានតែរឿងមាន​និ​ស្ស័យ និងអស់និស្ស័យ។ បើស្រលាញ់អ្នកណាហើយគូរតែធ្វើល្អជាមួយគេ​ឲ្យបានច្រើន បើ​យើងធ្វើល្អហើយ ទោះជាគេធ្វើដាក់យើងវិញឬអត់ នោះជារឿងរបស់គេ។បើដាក់ចិត្តស្រ​លា​ញ់​​អ្នកណាលើកក្រោយ ត្រូវបន្ដធ្វើល្អជាមួយគេដដែល ហើយត្រូវប្រយ័ត្នកុំឲ្យកំហុសចាស់​កើត​ឡើងម្ដងទៀត។មនុស្សល្អ គេគ្មានថ្ងៃភ្លេចឡើយ ​នៅថ្ងៃណាមួយគេនឹងសោកស្ដាយ នឹងនឹកឃើញអំពើរល្អរបស់យើង ។ទោះចង់យំយ៉ាងណាក៍តត្រូវញញឹម រឹងមាំ ដើម្បីកូននិង​ម៉ាក់ ដែលតាមចិត្តកូនរហូតមក…”។

   តាមរយៈសារខាងលើរបស់អ្នកនាងសេង សុខឃីម នេះបញ្ជាក់ថាចំណង​ស្នេហា​នាយ​ចឺម និងរូបនាងគឺបាន​ចែក​ផ្លូវគ្នាយ៉ាងពិតប្រាកដ។អ្នកមេម៉ាយ​កូន១រូបនេះបានបញ្ចេញសារ​ជាច្រើនទៀតពាក់ព័ន្ធរឿងខូច​ចិត្តដោយ​សារតែស្នេហា បើទោះជានាងមិនដៅឲ្យចំឈ្មោះ​លោ​ក​មេសា ក្ដីតែនាងហាក់តូចចិត្តខ្លាំងណាស់ព្រោះថា​បាន​លះ​បង់គ្រប់​បែបយ៉ាង​ទាំងអស់ដើម្បី​មនុស្ស​ដែលនាងស្រលាញ់ តែទីបំផុតបុរសនោះនៅតែមិន​យល់ចិត្តនាង​ដដែល។

 អ្នកយកព័តមានយើងមិនអាចសុំការបំភ្លឺពីអ្នកនាងសេង សុខឃីម បន្ថែមពីលើសារ​ដែល​នាងសរសេរនោះទេ​ព្រោះគ្មានលេខទូរស័ព្ទ។ដោយឡែកលោកសុខ មេសា ហៅ​នាយ​ចឺម វិញបានប្រាប់”នគរធំ”តាមទូរស័ព្ទកាល​ពីថ្ងៃទី១៣សីហា ថាលោកចាំតែយល់ស្របតាម​នាង​​សុខឃីម ដែលចង់បានប៉ុណ្ណោះពោលគឺដើរផ្លូវតាមក្រោយ។លោកមេសា បន្ថែមថារឿង​ដែលអ្នកនាងសុខឃីម ចេញសារប្លែកៗនៅលើហ្វេសបុកនោះគឺមកពីនាងចូល​ចិត្ត”​Drama”​ហើយនាយក៍មិនដឹងជាធ្វើម៉េចដែរ តែបើថាពេលនេះបែកគ្នា១០០%ហើយ​ក៍មិនអាច​និ​យាយ​ឲ្យច្បាស់​បែប​នេះដែរ ព្រោះអ្វីៗនាយនឹងធ្វើតាមចិត្តរបស់សង្សារ។នាយចឺម បានលើក​ឡើង​ដែរថាវាពិបាកណាស់​នៅ​ពេលដែលគូសង្សារបែកបាក់គ្នា ភាគច្រើនគេបន្ទោសមកតែ​ពីខាង​ប្រុសថាមានថ្មីតែសម្រាប់រូបនាយវិញ​តាំង​ពីចាប់ដៃជាមួយសុខឃីម មកគឺស្មោះតែម្នាក់​ហ្នឹង​គត់។លោកមេសា សង្កត់ថា”​និយាយដោយត្រង់ទៅបងតាំងពីខ្ញុំស្រលាញ់គាត់(សុខឃីម) ខ្ញុំស្មោះតែគាត់ម្នាក់ឲ្យគត់។អាចឺម នេះបើស្រលាញ់សគឺ១ដឹង១អត់ចេះលួចមានថ្មីទេ!”។

 ថ្វីត្បិតតែនាយចឺម ថ្លែងថាបេះដូងនាយភក្ដីតែអូនសេង សុខឃីម ម្នាក់គ្មានចេះ​លាក់​ស្រីក្រោយខ្នងក្ដី តែ​នាយ​និយាយលេងបន្លំមែនថាបើបែកគ្នាមែន គឺមានតែនាយត្រូវ​តែរក​សង្សារ​ថ្មីម្នាក់ទៀត​ហើយ។នាយចឺម មិនប្រាប់ពី​មូលហេតុដែលកំពុងប្រឈម​ការបេះឆា​ស្នេហ៍​​ជាមួយនាងសេង សុខឃីម នោះទេតែនាយបង្ហើប​ថារូបនាយ​ចូល​ចិត្តទៅលេង​ស្រុក​កំណើតនៅខេត្តកំពង់ស្ពឺជាញឹកញាប់ ព្រោះនៅភ្នំពេញ​ស្ងាត់មកស្រុកជួបជុំបងប្អូន​សប្បាយៗ តែសង្សារវិញមិនចង់ឲ្យនាយមកស្រុកច្រើនដងពេកនោះទេ។

គូរបញ្ជាក់ថាលោកសុខ មេសា ហៅនាយចឺម ដែលញ៉ែបានៗនោះធ្លាប់របូតស្រី​ស្អាត​ជា​សង្សាររបស់ខ្លួន​អស់៣​នាក់ទៅហើយធ្លាក់ទៅកណ្ដាប់ដៃ​ប្រុសផ្សេងៗអស់ក្នុងនោះមានដូច​ជា​នាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច និងនាងហ្វា ហ្វា ហៅស្រីយី ។ចំពោះការភ្ជាប់​ស្នេហ៍​ជាមួយ​សង្សារទី៤នាងសេង សុខឃីម ទើបជាង១ឆ្នាំនេះ​វិញនាយ បានរកស៊ី និងទិញ​រថយន្ដចូលគ្នា​ដូចប្ដីប្រពន្ធ តែដឹងអីពេលនេះបែជាការបែកបាក់កាន់តែស្ថិតក្នុង​សភាពផុយ​ស្រួយ​ព្រោះលោក​មេ​សា ថា​គ្មានគម្រោងទៅលួងលោមនាងសុខឃីម ដែលកំពុងតែ​ស្រ​ពោន​ចិន្ដា ឡើយ បើ​ទោះជាកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ នាយចឺម បានធ្វើខួបកំណើតឲ្យ​កូន​ដើមសង្សារ​ហើយ​នាយបានដើរតួនាទីដូចជាឪពុកបង្កើតកូនសង្សារក្ដី៕

RELATED ARTICLES