Sunday, November 10, 2024
Homeព័ត៌មានសិល្បៈស្រីស្រស់បញ្ញា សម្រស់កាន់តែគូឲ្យក្នក់ក្នាញ់​លើ​Online

ស្រីស្រស់បញ្ញា សម្រស់កាន់តែគូឲ្យក្នក់ក្នាញ់​លើ​Online

ភ្នំពេញ៖តារាហ្វេសបុកស្រីស្អាតជន បញ្ញា ដែលត្រូវបានគេស្គាល់ថាជាអ្នកលេង​សម្រស់​ម្នាក់តាមOnline នោះ កាន់តែមានវិធីតុបតែងខ្លួនប្លែកៗធ្វើឲ្យទាក់​ទាញអ្នកលេង​បណ្ដាញសង្គមច្រើន ព្រោះនាងមានជំ​នាញ​និងចំ​ណេះ​ដឹងពីវិធីថែ​សម្រស់មិនឲ្យគេសាំភ្នែក​ឡើយ ទើបធ្វើឲ្យនារីវ័យក្មេងតូចច្រឡឹងរូបនេះត្រូវបានគេ​ចាប់​អា​រម្មណ៍មិនចាញ់តារា​សម្ដែង​នោះទេ។ជាមួយស្បែកសខ្ចីម៉ដខៃ រលើបរលោង កែវភ្នែកស្រទន់ បបូមាត់​ស្ដើង​ក្រហម​ព្រឿងៗ​នោះកញ្ញាបញ្ញា មានបុរសមិនតិចនាក់ទេ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នាង។

 ស្រីស្រស់ជន បញ្ញា ធ្លាប់ប្រាប់អាថ័កំបាំងពីវិធីថែសម្រស់របស់​នាងថាខ្លួនបានប្រើ​ប្រាស់ និងកំពុង​ចែកចាយ​ទីផ្សារOnline គឺផលិតផលតារីលី ស្របពេលដែលបច្ចុប្បន្នមាន​អតិថិជនគាំទ្រច្រើន។ស្រីស្រស់សម្រស់​គូឲ្យ​ក្នក់ក្នាញ់រូបនេះថាតារីលី ជាផលិតផលចេញ​ពីរោង​ចក្រ​របស់ថៃ ដែលមានស្ដង់ដាអន្ដរជាតិ ហេតុនេះហើយមិន​ត្រឹមតែធ្វើឲ្យនាងមានភាព​ជឿរ​ជាក់លើខ្លួនឯងផ្ទាល់ទេ តែអតិថិជនរបស់នាងក៍ប្រើប្រាស់ដោយមាន​ទំនុក​ចិត្ត​ដូចគ្នា។

 តាមព័តមានថាដោយសារតែមានរូបសម្រស់អំណោយផលល្អបែបនេះហើយទើបកញ្ញាជន បញ្ញា ត្រូវមិត្តភក្ដិ​ជម្រុញឲ្យហក់ចូលអាជីពសម្ដែងនាពេលដ៍ខ្លីខាងមុខនេះ ខណៈ​ដែល​នាងក៍​ស្រលាញ់អាជីពសិល្បៈ​ជាយូមក​ហើយដែរ៕

RELATED ARTICLES