នារីដែលចង់បានសុដន់តឹងណែនក្បំស្អាត សូមសាកល្បងវិធីហាត់ប្រាណបន្តឹងដើមទ្រូង ៥ឥរិយាបថ ខាងក្រោម ៖
ឥរិយាបថទី១ ឈរសន្ធឹងដៃ ៖

-ឈរត្រង់ កន្ធែកជើងឃ្លាតពីគ្នាបន្តិច ម្រាមដៃទាំងសងខាងស្រាក់គ្នា សន្ធឹងដៃទៅមុខឲ្យតឹង កែងនឹងផ្ទៃដី មុខសម្លឹងត្រង់។
-ធ្វើចលនាដៃសន្ធឹងឡើងទៅលើក្បាល និងទៅខាងក្រោយក្បាល ភ្នែកសម្លឹងតាមដៃ នៅទ្រឹងស្ងៀម។
-ត្រឡប់មកឥរិយាបថដើម ហើយគួរធ្វើឥរិយាបថនេះ យ៉ាងតិច៣-៥ជុំ។
ឥរិយាបថទី២ សន្ធឹងដៃ អែនខ្នង ៖

-ឈរត្រង់ កន្ធែកជើងឃ្លាតពីគ្នាបន្តិច ម្រាមដៃទាំងសងខាងស្រាក់គ្នា សន្ធឹងដៃទៅខាងក្រោយ ខ្លួនត្រង់។
-អែនខ្លួនទៅក្រោយ ដោយដៃទាំងពីរនៅតែស្រាក់គ្នា នៅទ្រឹងក្នុងឥរិយាបថនេះមួយសន្ទុះ។
-ត្រឡប់មកឥរិយាបថដើម ហើយគួរធ្វើឥរិយាបថនេះ យ៉ាងតិច៣-៥ជុំ។
ឥរិយាបថទី៣ ឈរសន្ធឹងដៃ អែនខ្លួន ៖

-ឈរត្រង់ កន្ធែកជើងឃ្លាតពីគ្នាបន្តិច សន្ធឹងកែងដៃទាំងសងខាងក្នុងកម្រិតស្មា។
-សន្ធឹងដៃទាំងសងខាងទៅខាង ព្រមទាំងអែនខ្លួនទៅមុខបន្តិច ឬអាចឈានជើងខាងណាមួយទៅខាងមុខ ក្នុងពេលសន្ធឹងដៃក៏បាន។
-ត្រឡប់មកឥរិយាបថដើម ហើយគួរធ្វើឥរិយាបថនេះ យ៉ាងតិច៣-៥ជុំ។
ឥរិយាបថទី៤ ទាញកែងដៃឆ្វេង-ស្តាំ ៖

-ឈរត្រង់ កន្ធែកជើងឃ្លាតពីគ្នាបន្តិច លើកដៃទាំងសងខាងឡើងទៅលើក្បាល បាតដៃបែរចូលគ្នា។
-ទាញកែងដៃខាងស្តាំចុះមកឲ្យទាបជាងស្មាបន្តិច។
-ត្រឡប់មកឥរិយាបថចាប់ផ្តើមវិញហើយប្តូរពីទាញកែងដៃស្តាំមកទាញកែងដៃឆ្វេងវិញម្តង។
-ធ្វើឆ្លាស់គ្នាប្រមាណ៣-៥ជុំ។
ឥរិយាបថទី៥ ឱនខ្លួន ទាញកែងដៃ ៖

-ឈរកន្ធែកជើងឃ្លាតពីគ្នាបន្តិច ឱនខ្លួនឲ្យកែងនឹងផ្ទៃដី ដៃទាំងពីរសន្ធឹងត្រង់ ចុងដៃចង្អុលចុះទៅផ្ទៃដី។
-ត្រឡប់មកឥរិយាបថចាប់ផ្តើមវិញ ធ្វើឥរិយាបថនេះប្រមាណ៣-៥ជុំ៕