Friday, March 29, 2024
Homeតារាខ្មែរតារាសម្ដែងស៊ីន ឌី ៖ពង្រឹងសម្អាងការ និងគ្លីនិក ខណៈ​បន្ដធ្វើសប្បុរធ័មដល់ភេទទី៣

តារាសម្ដែងស៊ីន ឌី ៖ពង្រឹងសម្អាងការ និងគ្លីនិក ខណៈ​បន្ដធ្វើសប្បុរធ័មដល់ភេទទី៣

ភ្នំពេញ៖ស៊ីន ឌី ដែលត្រូវបានគេស្គាល់ច្បាស់ថាជាតារាសម្ដែងលេងតួ​ភាគច្រើន​ជា​ខ្មោច ព្រា​យ​បិសាច ​បាន​ផ្អាកពីអាជីពសិល្បៈជាច្រើន​ឆ្នាំមកហើយដោយសារតែលោក​មមាញឹក​គ្រប់​គ្រងហាងNk សាឡាន តំណើរ​ការ​ជិត​២០ឆ្នាំមកហើយនិងមានទីតាំងនៅ៤​ផ្សេង​គ្នា​ក្នុងក្រុងភ្នំពេញនោះបានអះអាងថាក្រោយស្ថានភាពកូវីដ កាន់​តែថមថយ​នេះលោកបាន​ដាក់​គោល​ដៅពង្រឹងអាជីវកម្ម២ផ្សេងទៀតរបស់​លោកឲ្យតំណើរ​ការទៅ​មុខ​ទៀត​គឺស៊ីន ឌី សម្អាងការ ដែលមានទីតាំងនៅទួលគោក និងហាងកែសម្ផស្សក្លារា(Clara Clinic)នៅ​ក្បែរ​ស្ដុបស្ពាន​អា​កា​ស​ផ្សារដីហើយ។

លោកថាអំឡុងកូវីដផ្ទុះខ្លាំងហាងសម្អាង​ការរបស់លោក​ពិបាកទប់លំនឹងតែ​ដោយសារតែ​ចិត្តស្រលាញ់​សម្លៀក​បំពាក់ប្រពៃណី​របស់ខ្មែរនិង​ចង់អភិ​រក្សគ្រឿងអលង្ការបុរាណទើបលោកនៅតែពុះ​ពារឲ្យ​ហាងមួយនេះ​នៅតែ​តំណើរការរហូតដល់សព្វថ្ងៃ ខណៈដែល​សម្អាង​​ការ​លោកមានកញ្ចប់តម្រូវតាម​ភ្ញៀវ​គ្រប់​លំដាប់ដែល​ចង់បាន​ហើយ​តាំងពីខែកក្កដា ឆ្នាំ​២០២២ ចាប់ផ្ដើមមានអតិថិជនឡើងវិញ។ដោយឡែក​សម្រាប់​គ្លីនិក​វិញលោក​ថា​ភ្ញៀវ​គ្រប់​ប្រភេទ​ចូលទៅគាំទ្រសេវ៉ាកម្មព្រោះហាងលោកមានផលិកតផលល្អ និង​គ្រូពេទ្យ​ជំនាញមាន​ឯក​ទេ​ស​​ត្រឹម​ត្រូវ ទើបធ្វើឲ្យចុងក្រោយនេះ​លោកសង្កេតឃើញថា​អ្នកដែលចូល​ចិត្តកែសម្ផស្សនៅ​ក្រៅ​ស្រុក​បាន​មានទំនុក​ចិត្តងាកមកធ្វើនៅក្នុងស្រុកវិញ​ម្ដង​។ប៉ុន្ដែនៅពេលសួរថាតើអាជីវកម្ម​ទាំង៣​ខាងលើ​របស់លោក​តំណើរការ​ព្រម​គ្នាបែបនេះត្រូវចំ​ណាយទុនអស់ទឹកប្រាក់ប៉ុន្មាន​នោះ​លោកស៊ីន ឌី មិនប្រាប់​ទិន្ន​ន័យឡើយ តែលោកថាការ​គ្រប់​គ្រងហាង៣ក្នុងពេលតែមួយ​ធ្វើឲ្យលោកមិនអាចដកឃ្លាវិល​ទៅសម្ដែងភាពយន្ដ​ដួចមុន​ទៀតឡើយ ព្រោះរើរ​ខ្លួន​មិនរួច។

 អតីតតារាសម្ដែងលោកស៊ីន ឌី បានឲ្យដឹងដែរថាថវិការមួយចំនួន​ដែលចំណេញពីការ​រក​ស៊ី​របស់លោកខាង​លើនេះលោកបានធ្វើសប្បុរសធ័មជា​បន្ដបន្ទាប់ដល់ភេទទី៣ដែលគ្មាន​ទីពឹងព្រោះពួកគាត់​គ្មានកូនចៅចិញ្ចឹម​ដូចគេទើបលោកបានជួយធ្វើផ្ទះ,អណ្ដួងទឹក និងផ្ដល់​ដើម​ទុន​រក​ស៊ី​ដល់​ពួកគេខ្លះដែលអត់ ដែលសកម្មភាព​នោះលោកបានធ្វើតាំងពីលោកបើក​ហាង​​សា​ឡនដំបូងម្លេះ ពោលគឺមានរយៈពេលជាង១០ឆ្នាំ​រហូតមកដល់​បច្ចុប្បន្ន​ក៍លោក​នៅ​តែ​បន្ដ​ជួ​យ​​ពួកគាត់ដដែល តែលោកមិនសូវដែលបង្ហោះចែក​ចាយលើបណ្ដាញ​សង្គម​ទេ គឺ​មានតែពួកគាត់ទេដែលដឹងច្បាស់​។អ្នកជំនាញធ្វើសក់ល្បីឈ្មោះរូបនេះអះអាង​ទៀតថា​ក្រៅពីជួយ​ដល់ភេទ​ទី៣​មួយចំនួននោះហាងរបស់លោកក៍មាន​ភាគច្រើនជាបុគ្គលិក​កូនអ្នកក្រ ,កូនអ្នក​អនា​ម័យ ,កូនសន្ដិ​សុខ និង​អ្នក​លក់ទឹកអំពៅជាដើមដែលពួកគេស្រលាញ់​ផ្នែកសាឡននេះទើប​លោក​យកមកបណ្ដុះ​បណ្ដាលយក​មកឲ្យធ្វើការ មានប្រាក់ខែ និងខ្លះ​បាន​ចេញទៅបើកអាជីវ​កម្ម​ផ្ទាល់​ខ្លួនរហូតមកដល់សព្វថ្ងៃទៀតផង។

សូមបញ្ជាក់ថាលោកស៊ីន ឌី ជាអតីតសិស្សមហាវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ​ផ្នែក​របាំបុរាណ​ហើយកាល​ពីថ្ងៃទី​១១ខែសីហា លោកបានចូលរួមពិធីបួងសួងរំលឹកព្រះវិញ្ញា​ណ​ក្ខន្ធ និងវិញ្ញាណក្ខន្ធព្រះបរម្យគ្រូ ជាមួយ​មន្រ្ដី​ក្រសួង​វប្បធ័មនិងសាស្រ្ដាចារ្យ​សាលាវិចិត្រ​សិល្បៈ រួមទាំង​សិស្សរួមជំនាន់ជាច្រើននាក់ទៀតផងក្រោមអធបតីភាព​អ្នក​អង្គម្ចាស់​នរោត្ត​មអរុណ រស្មី ឧត្តម្តទី​ប្រឹក្សារ​ព្រះ​មហាក្សត្រ ។លោកសែន ឌី ដែលបានទៅរៀន​ទិកនិក​ធ្វើសក់​នៅប្រទេសអង់ភ្លេស បារាំង និងសាំងហ្គាពួរ នោះអះអាងថា​សិល្បៈទម្រង់​បុរាណលោក​ស្រ​លាញ់​ខ្លាំងណាស់​ទើប​លោកសម្រេចចិត្តបើកសម្អាងការឡើង ខណៈដែលការបើក​គ្លីនិក​ដើម្បី​តម្រូវមនុស្ស​ស័យយថ្មី​ដែលចង់​ស្អាតតាមបំណងប្រាថ្នា ស្របពេលដែល​ហាងសាឡន​ជាជំ​នាញ​របស់លោក​តំណើរការ​ដោយរលូន​ជា​ច្រើន​ឆ្នាំទៅ​ហើយ។លោកប្រកាន់ជំហ​ថានឹងនៅ​តែបន្ដធ្វើកម្មវិធី​សប្បុរសទៅលើភេទទី៣ដែល​គ្មានទី​ពឹងជារៀង​រហូត​ទៅតាមលទ្ធភាពដែល​លោកអាច​ធ្វើបាន៕

RELATED ARTICLES