Friday, March 29, 2024
Homeតារាខ្មែរស៊ីន ឌី ៖ក្រោយកូវីដថមថយ ពង្រឹងមុខ​ជំនួញ​២ច្រក​ថែមទៀត!

ស៊ីន ឌី ៖ក្រោយកូវីដថមថយ ពង្រឹងមុខ​ជំនួញ​២ច្រក​ថែមទៀត!

ភ្នំពេញ៖ស៊ីន ឌី ដែលត្រូវបានគេស្គាល់ច្បាស់ថាជាតារាសម្ដែងលេងតួ​ភាគច្រើន​ជា​ខ្មោច ព្រា​យ​បិសាច នោះ​បាន​ផ្អាក​ពីអាជីពសិល្បៈជាច្រើន​ឆ្នាំមកហើយដោយសារតែលោក​មមាញឹក​គ្រប់​គ្រងហាងNk សាឡាន តំណើរ​ការ​ជិត​២០ឆ្នាំមកហើយនិងមានទីតាំងនៅ៤​ផ្សេង​គ្នា​ក្នុងក្រុងភ្នំពេញបានអះអាងថាក្រោយស្ថានភាពកូវីដ កាន់​តែថមថយ​នេះលោកបាន​ដាក់​គោល​ដៅពង្រឹងអាជីវកម្ម២ផ្សេងទៀតរបស់លោក​ឲ្យតំណើរការ​ទៅមុខ​ទៀត​គឺ​ស៊ីន ឌី សម្អាងការ ដែលមានទីតាំងនៅទួលគោក និងហាងកែសម្ផស្សក្លារា(Clara Clinic)នៅ​ក្បែរ​ស្ដុបស្ពាន​អា​កា​ស​ផ្សារដីហើយ។លោកថាអំឡុងកូវីដផ្ទុះខ្លាំងហាងសម្អាង​ការរបស់លោក​ពិបាកទប់លំនឹងតែ​ដោយសារតែ​ចិត្ត​ស្រលាញ់​សម្លៀកបំពាក់ប្រពៃណី​របស់ខ្មែរនិង​ចង់អភិ​រក្សគ្រឿងអលង្ការបុរាណ​ទើបលោកនៅតែពុះពារឲ្យ​ហាង​មួយនេះនៅតែតំណើរការរហូតដល់សព្វថ្ងៃ ខណៈដែល​សម្អាង​​ការ​លោកមានកញ្ចប់តម្រូវតាម​ភ្ញៀវគ្រប់លំ​ដាប់​ដែល​ចង់បាន​ហើយ​តាំងពីខែកក្កដា ឆ្នាំ​២០២២ ចាប់ផ្ដើមមានអតិថិជនឡើងវិញ។​

ដោយឡែកសម្រាប់គ្លីនិក​វិញលោកថាភ្ញៀវគ្រប់​ប្រភេទ​ចូលទៅគាំទ្រសេវ៉ាកម្មព្រោះហាង​លោកមានផលិកត​ផល​ល្អ និង​គ្រូពេទ្យជំនាញមាន​ឯក​ទេ​ស​​ត្រឹមត្រូវ ទើបធ្វើឲ្យចុងក្រោយនេះ​លោកសង្កេតឃើញថា​អ្នកដែលចូល​ចិត្តកែសម្ផស្សនៅក្រៅ​ស្រុក​បានមានទំនុកចិត្តងាកមកធ្វើនៅក្នុងស្រុកវិញ​ម្ដង​។ប៉ុន្ដែនៅពេលសួរថាតើអាជីវកម្ម​ទាំង៣​ខាងលើរបស់លោកតំណើរការព្រមគ្នាបែបនេះត្រូវចំ​ណាយទុនអស់ទឹកប្រាក់ប៉ុន្មាន​នោះ​លោកស៊ីន ឌី មិនប្រាប់ទិន្នន័យឡើយ តែលោកថាការ​គ្រប់​គ្រងហាង៣ក្នុងពេលតែមួយ​ធ្វើឲ្យលោកមិនអាចដកឃ្លាវិល​ទៅ​សម្ដែងភាពយន្ដ​ដួចមុន​ទៀតឡើយ ព្រោះរើរខ្លួនមិនរួច។

 អតីតតារាសម្ដែងលោកស៊ីន ឌី បានឲ្យដឹងដែរថាថវិការមួយចំនួន​ដែលចំណេញពីការ​រក​ស៊ី​របស់លោកខាងលើ​នេះលោកបានធ្វើសប្បុរសធ័មជា​បន្ដបន្ទាប់ដល់ភេទទី៣ដែលគ្មាន​ទីពឹងព្រោះពួកគាត់គ្មានកូនចៅ​ចិញ្ចឹមដូចគេ​ទើប​លោកបានជួយធ្វើផ្ទះ,អណ្ដួងទឹក និងផ្ដល់​ដើម​ទុន​រក​ស៊ី​ដល់​ពួកគេខ្លះដែលអត់ ដែលសកម្មភាពនោះ​លោក​បានធ្វើតាំងពីលោកបើក​ហាង​​សា​ឡនដំបូងម្លេះ ពោលគឺមានរយៈពេលជាង១០ឆ្នាំរហូតមកដល់បច្ចុប្បន្ន​ក៍លោក​នៅ​តែ​បន្ដ​ជួ​យ​​ពួកគាត់រហូតមក តែលោកមិនសូវដែលបង្ហោះចែក​ចាយលើបណ្ដាញ​សង្គម​ទេ គឺ​មានតែ​ពួក​គាត់ទេដែលដឹងច្បាស់​។អ្នកជំនាញធ្វើសក់ល្បីឈ្មោះរូបនេះអះអាង​ទៀតថា​ក្រៅពីជួយដល់ភេទទី៣​មួយចំ​នួន​នោះហាងរបស់លោកក៍មាន​ភាគច្រើនជាបុគ្គលិក​កូនអ្នកក្រ ,កូនអ្នក​អនា​ម័យ ,កូនសន្ដិសុខ និងអ្នកលក់ទឹក​អំពៅជាដើមដែលពួកគេស្រលាញ់​ផ្នែកសាឡននេះទើប​លោក​យកមកបណ្ដុះបណ្ដាលយកមកឲ្យធ្វើការ មាន​ប្រាក់​ខែ និងខ្លះ​បាន​ចេញទៅបើកអាជីវ​កម្ម​ផ្ទាល់​ខ្លួនរហូតមកដល់បច្ចុប្បន្នទៀតផង។

គូរបញ្ជាក់ថាលោកស៊ីន ឌី ជាអតីតសិស្សមហាវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ​ផ្នែក​របាំបុរាណហើយ​កាលពីថ្ងៃ​ទី១១ខែសីហា លោកបានចូលរួមពិធីបួងសួងរំលឹកព្រះវិញ្ញា​ណ​ក្ខន្ធ និងវិញ្ញាណក្ខន្ធព្រះបរម្យគ្រូ ជាមួយ​មន្រ្ដីក្រ​សួងវប្បធ័មនិងសាស្រ្ដាចារ្យ​សាលាវិចិត្រ​សិល្បៈ រួមទាំង​សិស្សរួមជំនាន់ជាច្រើននាក់ទៀតផងក្រោមអធបតីភាព​អ្នកអង្គម្ចាស់​នរោត្ត​មអរុណ រស្មី ឧត្តម្តទី​ប្រឹក្សារ​ព្រះ​មហាក្សត្រ ។លោកសែន ឌី ដែលបានទៅរៀន​ទិកនិក​ធ្វើសក់​នៅប្រទេសអង់ភ្លេស បារាំង និងសាំងហ្គាពួរ នោះអះអាងថា​សិល្បៈទម្រង់​បុរាណលោក​ស្រ​លាញ់​ខ្លាំងណាស់​ទើប​លោកសម្រេចចិត្តបើកសម្អាងការឡើង ខណៈដែលការបើក​គ្លីនិក​ដើម្បី​តម្រូវមនុស្ស​ស័យយថ្មី​ដែល​ចង់​ស្អាត​តាមបំណងប្រាថ្នា ស្របពេលដែល​ហាងសាឡន​ជាជំ​នាញ​របស់លោក​តំណើរការ​ដោយរលូន​ជាច្រើន​ឆ្នាំទៅ​ហើយ។លោកប្រកាន់ជំហ​ថានឹងនៅ​តែបន្ដធ្វើកម្មវិធី​សប្បុរសទៅលើភេទទី៣ដែល​គ្មានទី​ពឹងជារៀង​រហូត​ទៅតាមលទ្ធភាពដែល​លោកអាច​ធ្វើបានដូចសព្វថ្ងៃនេះ៕

RELATED ARTICLES