ភ្នំពេញ៖សុខ ស្រីនាង បានហោះទៅដើរកម្សាន្ដនៅបារាំងជាលើកទី១កាលពីថ្ងៃទី១៩សីហា ហើយអ្នកមេម៉ាយរូបនេះបង្ហាញទឹកមុខរីករាយនៅពេលដែលបានឈនៅមុខTour Eiffel ថតរូបលេង។តែស្រីនាង មិនបង្ហាញរូបកៀកកើយជាមួយបុរសពិសេសណាម្នាក់បែបជាគូស្នេហ៍នោះទេ បើទោះជាមានការជឿរជាក់ថានាងអាចទៅមានគ្នាហើយជាឱកាសនៃការពិសោធន៍ស្នេហ៍ថ្មីលើទឹកដីបារាំងក្ដី។ប៉ុន្ដែគេចាំបានថាមុននេះនាងហ៊ិន ច័ន្ទនីរ័ត្ន ក៍បានហោះទៅដល់ទីនោះដូចស្រីនាង ដែរហើយនាងតែងតែបញ្ចេញរូបថតម្នាក់ឯងដូចគ្នាតែតាមពិតនាងទៅរិតចំណងស្នេហាជាមួយលោកគ្រូពេទ្យរូបសង្ហារសោះ។ដោយឡែកចំពោះស្រីនាង វិញកុំថាឡើយហ៊ានកៀកកើយស្នេហ៍ថ្មីជាចំហ សូម្បីតែបណ្ដើរសង្សារម្ដងក៍នាងមិនហ៊ានធ្វើដែរ ក្រោយអតីតតារាKH និងសាន់ដេរូបនេះលែងប្ដីលោកស៊ី សុវត្ថិ រយៈពេលជាង១០ឆ្នាំមក។

គូរកត់សម្គាលថាមុនសុខ ស្រីនាង ទៅដល់បារាំងមុននេះមួយថ្ងៃអ្នកមេម៉ាយគ្មានកូន១គ្រាប់ជាប់ខ្លួនរូបនេះបានដើរកម្សាន្ដក្នុងស្រុកជាមួយប្អូនថ្លៃថៅកែហង្សមាសនាងឱក សុគន្ធកញ្ញា ដោយពួកគេបង្ហាញសកម្មភាពដូចគូសង្សារទើបធ្វើឲ្យFan តារាទាំងសងខាងប្រហោងពោះធ្លុងព្រោះខ្លាចតែតារាទាំងពីរប្រែក្លាយទៅជាLesbian បន្ទាប់ពីបានថតសម្ដែងរួមគ្នា”ស្នេហាខ្ញុំផ្លូវ២”មក។ចំពោះស្រីនាង វិញនាងត្រូវបានក្រុមស្រីស្រលាញ់ស្រីចាប់អារម្មណ៍លើនាងច្រើនជាងប្រុសៗទៅទៀតក្រោយនាងក្លាហានហ៊ានលេងឈុតពិសេសជាមួយឱក សុគន្ធកញ្ញា រហូតដល់ជាប់ចិត្តគ្នានៅក្រៅឆាកនោះ។ប៉ុន្ដែទាំងFan របស់ស្រីនាង និងសុគន្ធកញ្ញា ពួកគេនៅតែមានជំនឿរចិត្តថាតារាទាំងពីរដួងរួមទ្រនុំតែមួយនេះប្រាកដជាគ្មានអារម្មណ៍ពិតជាមួយស្រី្ដភេទដូចក្នុងសាច់រឿងឡើយ ព្រោះថាពេលនេះស្វាមីសុគន្ធកញ្ញា លោកអ៊ឹង សុខលី ក៍មិនបារម្ភខ្លាចភរិយាលោកលង់ស្នេហ៍ស្រីនាង មែនទែន ខណៈដែលស្រីនាង ផ្ទាល់វិញទោះជាជាជាង១ទសវត្សន៍មកនេះនាងលាក់បាំងប្រុស្នេហ៍ជិតបានល្អក្ដី តែនាងមិនមែនទុកបេះដូងឲ្យនៅទំនេរឡើយ ពោលគឺគ្រាន់តែចង់សាងស្នេហ៍ដោយមិនបើកចំហប៉ុណ្ណោះ។

មហាជនកត់សម្គាល់ថាសុខ ស្រីនាង បន្ទាប់ពីចាកចេញពីសាន់ដេចូលហង្សមាសនេះទោះជានាងមិនសូវលេចធ្លោខ្លាំងមែន តែតម្លៃខ្លួនរបស់នាងខ្ពស់ជាងមុនពោលគឺអាចនិយាយបានថាជ្រើសផ្លូវត្រូវព្រោះនាងថែមទាំងបានធ្វើឲ្យថៅកែធំហង្សមាសទុកចិត្តតាមរយៈការប្រគល់តំណែងគណៈកម្មារការCambodian Idol Junior និងតួឯកដល់ទៅ២រឿងគឺភាពយន្ដភាគរឿង”រាជនីយភូមិគ្រះ” និងរឿងខ្នាតធំ”ខ្ញុំមានញាណលើស”។តែស្រីនាង មិនធ្លាប់ត្រូវបានគេចាត់ទុកនាងថាជាតារាដែលអាចឈានទៅប្រជែងអ្នកចម្រៀងជូរមុខរបស់ហង្សមាសបានឡើយព្រោះថាឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមានប្រៀបជាងគេដដែល ខណៈដែលរលកថ្មីនៅទ្រនុំនេះគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលឡើងកូដជាងគេ។

ក្រៅពីសុខ ស្រីនាង តារាដែលលែងប្ដីហើយសាងស្នេហ៍ដោយមិនបើកចំហមានដូចជាពេជ្រ សោភា,សុខ សោម៉ាវត្តី ,កែវ និសា និងអឿន ស្រីមុំ ជាដើម។ប្រភពពីអ្នកសិល្បៈដែលជិតដិតស្រីនាង បានបង្ហើបឲ្យដឹងថាអ្នកមេម៉ាយរូបនេះមានជម្រើស្នេហ៍ច្រើនហើយបើនាងចង់ឆក់តំណែងជំទាវនោះប្រាកដជាមិនជាឧបស័ក្កសម្រាប់រូបនាងឡើយ។តែស្រីនាង ខ្លាចប្រឈមស្នេហ៍មិនដូចបំណងជាលើកទី២ទើបពេលនេះនាងជ្រើសផ្លូវបន្ដសាងស្នេហ៍ដោយលាក់លៀមតទៅទៀតដែលធ្វើឲ្យជីវិតស្នេហ៍បាត់បង់ទាំងស្រុងនូវភាពផ្អែមល្ហែម។យ៉ាងណាគេចាំមើលថាក្រោយស្រីនាង ហោះមកពីបារាំងវិញតើនាងព្រមប្ដូរចិត្តដោយហ៊ានបើកមុខកំពូលស្នេហ៍ជាចំហដូចគេឬយ៉ាងណា ដើម្បីកុំឲ្យគេសង្ស័យថានាងស្រលាញ់ស្រីដូចគ្នាតទៅទៀត?
