ភ្នំពេញ៖បេក្ខភាពCambodian Idol រដូវកាលទី៤លោកថុល សុភិទិ ដែលមានភាគរយខ្ពស់ក្នុងការលើកពានមួយនេះក្រោយច្រៀងCover បទ”មិនអាចឃាត់ទេ”នោះកាន់តែបង្ហាញភាពស្អិតស្នាលគ្នាចចម្លែកទៅៗជាមួយអ្នកមេម៉ាយកូន១ពេជ្រ សូលីកា រហូតត្រូវបានគេសង្ស័យថាពួកគេបង្កាត់ភ្លើងស្នេហាជាមួយគ្នាទៀតផងព្រោះកាយវិការហាក់លើសពីមិត្តភាពធម្មតា ដោយមានពេលខ្លះសុភិទិ ច្រៀងអត់ភ្លេងឲ្យសូលីកា ដែលតុកស៊ិចរឿងបែកប្ដីនោះឲ្យនាងស្ដាប់ទៀតផង ហើយគ្រប់យ៉ាងអាចនឹងទៅរួចព្រោះថាពួកគេជាតារាដូចគ្នាយល់ចិត្តគ្នាច្បាស់។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នៅពេលដែលមានបុរសម្នាក់ចេញមុខរិះគន់ទៅលើសុភិទិ ថាជាក្មេងមិនល្អតាមរយៈការចាក់សាក់ពេញខ្លួននោះភ្លាមៗនោះតារាចម្រៀងរូបនេះត្រូវបានឪពុកលោកឈ្មោះមាឃ ប៊ុនថុល ដែលគេស្គាល់ថាជាមន្រ្ដីប៉ូលីសផ្កាយ២នោះចេញការពារកិត្តិយសកូនលោក ធ្វើឲ្យបុរសមិនពេញចិត្តបេក្ខភាពអ្នកលេងម៉ូដសាក់រូបនេះក៍ចេញមុខសុំទោសជាសារធារណៈជាបន្ទាន់ផងដែរ ទើបធ្វើឲ្យគ្រប់គ្នាបានឃើញច្បាស់ថាឥទ្ធិពលតារាចម្រៀងរូបនេះក៍មិនធម្មតាដែរ បើទោះជាមុននេះលោកត្រូវគេរិះគន់រឿងមិនអោបឈិន រ័ត្ន ដែលធ្លាក់ពីកម្មវិធីហើយភិទិ ថាឲ្យគេចង់និយាយម៉េចតាមចិត្តក្ដីតែពេលនេះមិនដូចគ្នាទេ ព្រោះអ្នកនិយាយវាយប្រហារលោករឿងចាក់សាក់នោះគឺឪពុកលោកមិនអាចនៅស្ងៀមបានឡើយ។

គូរបញ្ជាក់ថាថុល សុភិទិ ត្រូវបានគេព្យាករណ៍ថានឹងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្តCambodian Idol រដូវកាលទី៤នេះជាមិនខានហើយក្នុងនោះបេក្ខភាពដែលជាគូប្រជែងយ៉ាងស្វិតស្វាញជាមួយលោកគឺលីម តិចម៉េង ។យ៉ាងណាមិនទាន់បានកាន់ពានផងដែរសុភិទិ ល្បីឈ្មោះទៅហើយពិសេសគឺរឿងបង្ហាញភាពស្និតស្នាលគ្នាចម្លែកជាមួយអ្នកមេម៉ាយពេជ្រ សូលីកា នោះធ្វើឲ្យFan នៅតែចាត់ទុកថាពួកគេដូចជាគូស្នេហ៍។ចំណែកពេជ្រ សូលីកា ដែលគេហៅថាជាអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនោះវិញបានព្រលយសារដោយប្រយោលកាលពីពេលថ្មីៗនេះថា”ធ្វើអ្វីធ្វើទៅកុំតែមកបោកចិត្តអ្នកមេម៉ាយទៅ បានហើយ”។

គេចាំមើលថាតើថុល សុភិទិ នឹងជ្រើសប្រពន្ធជាអ្នកមេម៉ាយឬក្រមុំ ខណៈដែលមុននេះលោកចេញសារថាស្នេហ៍ស្រីឈ្មោះ”សយ”ទើបធ្វើឲ្យស្រីៗមួយចំនួនដែលលង់ស្នេហ៍បុរសលេងម៉ូដសាក់រូបនេះតាំងខ្លួនថាជា”សយ”កាន់តែច្រើន តែអ្នកដែលស្និតតារាវ័យ២៦ឆ្នាំនេះជាងគេគឺជាអ្នកមេម៉ាយគង់ ស្រីពេជ្រ ហៅសូលីកា ទៅវិញ៕

