Thursday, September 19, 2024
Homeតារាខ្មែរមាស សុខសោភា ៖ធ្វើឲ្យប្ដីលែងចង់ទៅរស់នៅ​កា​ណាដា

មាស សុខសោភា ៖ធ្វើឲ្យប្ដីលែងចង់ទៅរស់នៅ​កា​ណាដា

ភ្នំពេញ៖មាស សុខសោភា បានចងចិត្តស្វាមីនាងលោកអ៊ឹត រ៉ាដា អស់រយៈពេល១៥ឆ្នាំ​(២០​០៧-២០២២) ខណៈ​ដែល​កាលពីឆ្នាំ២០១១ ធ្លាប់មានព័តមានថាសោភា ចង់ទៅ​រស់នៅ​កា​ណា​ដាតាមស្វាមីទៀតផងអំឡុង​ដែល​នាងចេញពីសាន់ដេ ហើយត្រូវបានផលិតកម្មBig Man ទាក់ទងហើយទីបំផុតនាងក៍ទៅជ្រកនៅថោន នោះ។ចាប់តាំងពីពេលនោះមកស្ងាត់ដំ​ណឹង​សោភា ចង់ទៅរស់នៅស្រុកគេតែផ្ទុយទៅវិញលោករ៉ាដា បែជាមក​នៅ​ស្រុកខ្មែរតាមនាង​ជា​អចិនត្រេយ៍ទៅវិញដែលពេលនេះនៅតែគ្មានដំណឹងលោកចង់នាំសោភា ទៅរស់នៅទឹកដី​ទី២​របស់​លោកគឺកាណាដាដូចមុនទៀតឡើយ។អ្នកសិល្បៈរួមអាជីពបានសរសើរសុខសោភា ថា​នាង ពូកែយក​ចិត្តស្វាមីព្រោះចំណងស្នេហ៍​រយៈពេល១ទសវត្សន៍កន្លះមកនេះ​មិនដែលលេចឭ​ថាពួកគេមានភាពរកាំ​រកូស​ឬ​រង្គើរស្នេហ៍ឡើយហើយស្វាមីនាងបានផ្គាប់ចិត្តនិងសម្របខ្លួនតាមនាងគ្រប់ពេលវេលាថែមទៀតផងដូចជាមុននេះគេឃើញតារារាម រូបនេះជិះរថយន្ដLand Cruiser V8 ប្ដូរមកជិះJeep Rubicon ហើយចុងក្រោយជិះMercedes –Benz G –Class ជាដើម។

សូមបញ្ជាក់ថាស្វាមីរបស់មាស សុខសោភា ក្រៅពីសុខចិត្តមកពីកាណាដាមក​រស់​នៅ​ខ្មែរតាមនាងនោះលោក​ក៍ជាបុរសពូកែថ្នាក់ថ្នមចិត្តសោភា មិនធម្មតាដែរដូចជាតែងតែយូ​សម្លៀក​​​បំពាក់របស់សោភា តាមឆាកតន្រ្ដី​ឲ្យ​នាង,ចាក់ភ្លេង និងថតរូបរាល់សកម្មភាពរបស់​តា​រាចម្រៀងរូបនេះឡើងឆាកនិងថតMV ជាដើមដែលបុរសមួយ​ចំនួនទៀតមានភរិយា​ជាតារា​ដែរ​មិនអាចធ្វើបានដូចលោក។​ទោះជាយ៉ាងណាសម្រាប់ដំណឹង​រៀបការរបស់​សោ​ភា និង​ស្វាមី​នៅឆ្នាំ​២០២២ នេះត្រូវបានស្ងប់ស្ងាត់ទៅវិញហើយ ក្រោយអាកខានរៀបការជាលើកទី៣​កាល​ពីឆ្នាំ​២០១១ ដោយសារតែកូវីដ ស្របពេលដែលមង្គលការរបស់ពួកគេកាលពីឆ្នាំ២០០៨ ដែលធ្វើ​តាមបែបសាសនា​គ្រិស្ត​នៅកាណាដា និងរៀបការតាមប្រពៃណីខ្មែរកាលពីថ្ងៃទី២៨​ខែធ្នូឆ្នាំ​២០០៩ ដែលសុទ្ធតែរៀបចំដោយ​លាក់​លៀមនោះនៅតែមិន​ទាន់សាកសមទៅ​និង​កត្តិ​យស​របស់សោភា ដែលជាតារាចម្រៀងល្បីល្បាញ​ម្នាក់នោះ​ឡើយ​។

គេជឿរថាសោភា នៅតែ​មាន​ចិត្តចង់រៀបការម្ដងទៀតជាមិនខានដែលពិធីនោះដូចគ្នាទៅនិងឱក សុគន្ធកញ្ញា និង​សុ​គន្ធ និសា ជាដើមដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាមទាំងឡាយថា​នាងខ្លាចរៀបការទៅធ្លាក់កូដ​ហៅ​លែងឭ និងអ្វីដែលពិសេសបំផុតនោះមានតែមង្គលការចំហនេះហើយជាការបើក​ផ្លូវឲ្យ​តា​រាវ័យ​ជាង៤០​ឆ្នាំ​រូប​នេះអាច​ព​ពោះយកកូនដំបូងបាន​ដើម្បីបំពេញបំណងម្ដាយ​របស់នាងដែល​ចង់​បាន​ចៅ​ពនោះជាមិនខាន៕

RELATED ARTICLES