Friday, March 14, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖នៅតែមានព្រលឹង ខណៈគូប្រជែង​បន្ធូរដៃ

ឱក សុគន្ធកញ្ញា ៖នៅតែមានព្រលឹង ខណៈគូប្រជែង​បន្ធូរដៃ

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ត្រូវបានគ្រប់គ្នាមើលឃើញថាក្រោយនាងមានស្វាមីនិងកូន​បុ្រស១អា​យុ​ជាង២​ឆ្នាំនេះទី​ផ្សារចម្រៀងរបស់នាងហាក់នៅ​ទ្រឹងពោលគឺមិនសូវមានសន្ទុះ​ដូចកាលនៅ​ក្រ​មុំឡើយ ។អ្វីដែលគូរឲ្យកត់​សម្គា​ល់​​តាមរយៈការបង្ហាញខ្លួនជា​លើកចុងក្រោយនេះ​សុគន្ធ​កញ្ញា នៅតែមានព្រលឹងដដែលពោលគឺគីឡូមិន​ទាន់​ស្រក​ចុះដូច​ដើមឡើយទើបធ្វើឲ្យនាង​កាន់​តែ​ប្រឈមពិបាកប្រជែងសម្រស់ឲ្យដូចកាលនៅលីវ​។ប៉ុន្ដែអ្វីដែលគូរ​ឲ្យកត់សម្គាល់​ក្រុម​អ្នកដឹកនាំរឿងភាគនិងដុំនៅហង្សមាសនៅតែដៅ​ប្អូនថ្លៃថៅកែហង្សមាសរូបនេះជាតួឯក​ដដែល​ឲ្យតែនាងព្រមថតសម្ដែងភាពយន្ដដូចមិត្តរួមអាជីព ព្រោះdirector មិនហ៊ានទម្លាក់នាង​ធ្វើជាតួរងឡើយ ហើយនោះក៍មិនមែនតែនៅក្នុងវិស័យភាពយន្ដនោះដែរ តែចម្រៀងនៅ​ហង្ស​មាសក៍ដូចគ្នាដែរ ពោលគឺនាង​ត្រូវ​តែជាតួឯករហូតមក។ទោះជាយ៉ាង​ណារហូតមកដល់​ពេល​នេះសុគន្ធកញ្ញា ជិត៣ឆ្នាំទៅហើយគម្រោងធ្វើជា​តួ​ឯករបស់នាងត្រូវបានជាប់គាំង ខណៈ​ដែ​ល​​​​ដៃគូសំខាន់របស់នាងលោកខែម ប៊ុនថៃ តាំងពីឡើងជាឧកញ៉ា​មក​លែងកំណត់​ពេលវេ​លា​ថតកុនទៀតហើយ។

  មជ្ឈដ្ឋានមហាជនមើលឃើញថាឱក សុគន្ធកញ្ញា ទោះជានាងមិនសូវមាន​ទីផ្សារ​កក្រើ​ក​​ដូចមុនមែន ប៉ុន្ដែប្រាក់​ចំណូលរបស់នាងមិនធ្លាក់ចុះឡើយ ព្រោះថាតារាកូន១រូបនេះនៅ​តែ​ត្រូវប៉ាន់ព្រោះនាងក្ដោបទីផ្សារ​ស្ពតពាណិជ្ជ​កម្មធំៗនៅហង្សមាស និងតំណែងគណៈ​កម្មារ​ការ​ក្នុងកម្មវិធីសំខាន់ៗរបស់ក្រុមហ៊ុនដែលមានបង​ថ្លៃនាងលោក​ឧកញ៉ាអ៊ឹង ឆៃងួន ជាថៅកែនោះ​ទើបធ្វើឲ្យទាំងឥទ្ធិពលនិងប្រជាប្រិយភាពរបស់នាងនៅតែនាំមុខគេ​ក្នុងចំ​ណោ​ម​តារា​ស្រីនៅ​ហង្សមាសដដែល។​យ៉ាងណាមានការលើកឡើងថាការ​ដែល​សុ​គន្ធ​​កញ្ញា ហាក់បន្ធូរដៃទីផ្សារ​ចម្រៀ​ងបែបនេះហើយទើបធ្វើឲ្យនាង​ហាក់ចុះខ្សោយជាង​មុន​បន្ដិច ប៉ុន្ដែគូប្រជែងដ៍ស្វិត​ស្វា​ញ​បំផុត​របស់នាង​ជាង១០ឆ្នាំគឺមាស សុខសោភា នោះបែ​ជា​មិន​ហ៊ានវ៉ានាងទៅវិញ ពោលគឺ​លែងសូវមានបទផ្ទុះដូចសុគន្ធកញ្ញា ដែរទើបនាំឲ្យតារា​លំ​ដាប់​ជូរ​មុខមកពីផលិតកម្ម២ផ្សេង​គ្នា​នេះនៅតែមិនអាចបែងចែក​ថា១ណាខ្លាំងជាងឡើយ។​អ្នកខ្លះ​យល់ថាសុគន្ធកញ្ញា មាន​សំ​ណាងធំព្រោះបើសិនជាមាស សុខសោភា វាយលុកខ្លាំងដូច​ការ​ប្ដេ​ជ្ញាចិត្ត​កាល​ពីដើម​ឆ្នាំ​២០២២ មែននោះច្បាស់ជាតារាកូន១មានហានិភ័យជាមិនខាន។

គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា កំពុងកាន់តំណែងជាគណៈកម្មារការCambodian Idol រដូវកាលទី៤ នឹងធ្វើជាគ្រូ​បង្វឹកThe Voice Kids Cambodia រដូវកាល​ទី៣ ព្រមទាំង​ត្រៀម​ខ្លួន​ចេញមុខធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ផង​ដែរ ហេតុនេះហើយ​ការ​ចេញ​មុខស្ទួនៗបែបនេះធ្វើឲ្យតារាកូន១អាច​ទប់លំនឹង​បាន​បើទោះ​ជានាងមិនសូវមានបទ​ល្បី​ៗ​ដូចមុនក៍ដោយ។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយសុគន្ធកញ្ញា មានស្វាមី​និងកូន១នេះ​សម្រ​ស់​​​នាង​មិនសូវប្រែប្រួលច្រើនឡើយ ហើយតាមរយៈការចេញមុខចុងក្រោយក្នុង​តួនាទីជា​គ​ណៈ​​កម្មារការនោះនាងបានតែងខ្លួនក្នុងឈុតប្លែកៗតែ​មិនហ៊ានស៊ិចស៊ីជ្រុលនោះទេ។

ស្វាមី​រប​ស់​នាង​លោកអ៊ឹង សុខលី ដែលធ្លាប់លេចឭថាមានសង្សារជាតារាច្រើននាក់មុន​ពេលរៀបការ​នោះបាន​បង្ហាញក្ដីស្រលាញ់​និងផ្ដល់​ភាពកក់ក្ដៅឲ្យនាងតាមរយៈហៅភរិយាលោកថា”ឧត្តមភរិយាៗ”ហើយលោក​ស្រ​លាញ់​អ្នក​ចម្រៀងវ័យ៣៥​ឆ្នាំ​រូបនេះទ្វេដងក្រោយនាងមានកូន១នេះ។ប៉ុន្ដែសុគន្ធកញ្ញា បានសម្រេចចិត្ត​ពន្យា​ពេល​ការពពោះកូនទី២ ព្រោះ​នាង​ជាប់ដៃកើបលុយ ធំទាំងស្ពតពាណិជ្ជកម្ម និងធ្វើជាCoach រួមទាំងJudge ដែល​ក្នុង១ឆ្នាំៗត្រូវបានគេ​សន្និដ្ឋាន​ថា​ប្រាក់ចំណូលនាងរាប់សែនដុល្លារឯណ្ណោះ។អំឡុងពេលដែលទីផ្សារ​សិល្បៈ​របស់​នាងក្នុងស្រុក​នៅតែរក្សារ​លំ​នឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះដែរសុគន្ធកញ្ញា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានចោលលុយធំអស់២ច្រកគឺ​ការថតភាព​យន្ដ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​គ្មានផែន​ការណ៍​ចេញ​ទៅ​ច្រៀង​សម្ដែង​នៅបរទេសជាច្រើនឆ្នាំមកហើយ ខណៈដែល​ការ​ច្រៀង​សម្ដែង​តាមឆាក​តន្រ្ដីនៅប៉ុស្ដិ៍ទូរទស្សន៍ផ្សេងៗ​វិញនាងស្ទើតែបាត់មុខទាំង​ស្រុងក្រោយ​ក្លាយជាប្អូន​ថៅកែ​ហង្សមាសជាង​២ឆ្នាំ​មកនេះ៕

RELATED ARTICLES