Friday, March 14, 2025
Homeតារាខ្មែរលី ច័ន្ទសីហា ៖ភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មី

លី ច័ន្ទសីហា ៖ភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មី

ភ្នំពេញ៖លី ច័ន្ទសីហា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយលោកទិត្យ ចន្ថា នៅថ្ងៃទី២៥ខែសីហា​ឆ្នាំ២០២២ ដែល​ពិធីពិសេសរបស់សីហា ធ្វើផ្គួបជាមួយខួបកំ​ណើតគម្រប់អាយុ២៩ឆ្នាំរបស់​នាងនៅហាងវីហ្រ្វេន​បឹង​ត្របែក​ដោយ​មានអ្នកសិល្បករជិតដិតចូលរួមអបអរសាទរផងដែរ។នេះគឺជាការបញ្ចប់ជីវិតជាស្រី្ដម៉េម៉ាយរយៈពេលជាង៤ឆ្នាំ​របស់ច័ន្ទសីហា ខណៈដែលអនាគត​ស្វាមី​របស់នាង​អាយុបងនាង១០ឆ្នាំក៍ជាពោះម៉ាយផងដែរ។

លី ច័ន្ទសីហា វាចាថាដោយសារតែកុំឲ្យពិបាកធ្វើកម្មវិធីច្រើនដងទើបនាង​សម្រេចចិត្ត​ភ្ជាប់​​ពាក្យ​រួមជា​មួយខួប​កំណើតតែម្ដង តែការកំណត់ថ្ងៃរៀបការជាក់លាក់នៅ​ពេលណានោះ​មិនទាន់​អាចប្រាប់មុនបានទេ។សីហា ថា​មូលហេតុដែលនាងជ្រើសយកលោកចន្ថា ធ្វើជាគូ​ស្នេ​ហ៍​ថ្មីព្រោះនាងនិងលោកបានស្គាល់គ្នា​ជិត២០ឆ្នាំមក​ហើយ​ពោលគឺតាំងពីនាងនៅរៀនម្លេះ​ហើយ​នាងសង្កេតឃើញថាគូដណ្ដឹងនាងជាមនុស្សមានទំនួលខុសត្រូវ ស្រ​លាញ់​ក្រុម​គ្រួសារ​នាង​ដូច​គ្រួសារលោកដែរ ពិសេសគឺគាត់ទុកកូនស្រីរបស់នាងដូចកូនស្រីគាត់តែម្ដង​ដែល​ចំ​ណុច​ទាំង​នេះហើយធ្វើឲ្យនាងមានភាពកក់ក្ដៅខ្លាំងណាស់។ដោយឡែកលោកទិត្យ ចន្ថា វិញ​បាន​​អះ​អាងថាលោកជា​អ្នកជំនួញម្នាក់ហើយភ្ជាប់ពាក្យជាមួយសីហា ផ្ដើមពីការអាណិតនិង​ស្រ​លាញ់ព្រមគ្នា ។លោកថាដូចអ្វីដែល​អនា​គត​ភរិយាលោកលើក​ឡើងអីចឹងគឺរូបលោកស្រ​លាញ់កូន​ស្រី​សីហា ដោយចាត់ទុកដូចកូនលោក។លោក​បន្ថែម​ថាក្រោយក្លាយទៅ​ជាគូ​ដណ្ដឹ​ង​គ្នានេះលោក​មិនចង់ឲ្យសីហា នៅបន្ដអាជីពសិល្បៈពេញទំហ៊ឹង​ដូចមុនទេពោល​គឺអាចថត​ស្ពតពាណិ​ជ្ជកម្ម​តិចតួចបាន តែបើសម្ដែងប្រើពេលយូថ្ងៃមិនអាចឡើយ។នៅថ្ងៃ​ភ្ជាប់ពាក្យបូក​ជាមួយ​ខួបកំ​ណើ​ត​របស់សីហា នេះលោកក៍មានកាដូពិសេសផងដែរជូននាងនោះគឺជញ្ជៀន​បេះដូងដែលលោក​ត្រូវ​ប្រ​គល់ជូនមនុស្សជាទីស្រលាញ់តែម្នាក់គត់នាពេលនេះគឺសីហា។

 តាមរយៈការគ្រងឈុតកូនក្រមុំជាថ្មីនេះលី ច័ន្ទសីហា មានទឹកមុខស្រស់ថ្លាហើយនាង​រំពឹង​យ៉ាងមុតមាំ​ថាចំ​ណង​​ស្នេហាថ្មីដែលផ្ដើមចេញពីមិត្តភក្ដិនេះ នឹងរក្សារបានភាពយូអង្វែង​ជាមិនខាន ព្រោះនាងនិងលោកចន្ថា មានការចុះសម្រុងគ្នាល្អអំឡុងពេលស្វែងយល់​ចិត្តគ្នា២​ឆ្នាំ​ទើប​ឈានមកភ្ជាប់ពាក្យជាផ្លូវការនាពេលនេះ។ដោយ​ឡែកលោកលី សុខជន់ ជាឪពុក​សី​ហា វិញលោកបង្ហាញក្ដីរំភើបជំនួសកូនស្រីសំណព្វចិត្ត​លោកដែលនាងរក​ឃើញគូអនាគតថ្មី ខណៈ​អំ​ឡុងពេលដែលសីហា ប្រើជីវិតជាស្រី្ដមេម៉ាយកន្លងមកនេះលោកបានដើរតួនាទី​យ៉ាង​សំខាន់ក្នុង​ការលើកទឹកចិត្តកូនស្រីឲ្យមានភាពរឹងមាំទើប​នាងអាចក្រោក​ឈបានរហូត​មកដល់ពេលនេះ។

  សូមរំលឹកថាលី ច័ន្ទសីហា ធ្លាប់បានរៀបការម្ដងរួចទៅហើយជាមួយមន្រ្ដីយោធាម្នាក់ កាលពីដើមខែ​ឧសភា​ឆ្នាំ២០១៧ ហើយនាងសម្រាលកូនស្រីថ្ងៃទី៩ខែមករាឆ្នាំ២០១៨ ដែល​ពេលនេះកូនស្រីនាងមានវ័យជាង៤ឆ្នាំហើយ ខណៈដែលសីហា និងអតីតប្ដីបាន​ចែកផ្លូវគ្នា​តាំងពីមុននាងសម្រាលកូនម្លេះ ។លោកទិត្យ ចន្ថា សង្កត់ថាពេល​នេះការស្រលាញ់ចេញ​ពី​បេះដូងពិតៗពោលគឺសីហា ស្ម័គ្រចិត្តទទួលយករូបលោក ចំណែកលោកស្រលាញ់​និង​ពេញ​ចិត្តនាងដោយស្មោះត្រង់ព្រមទាំងមានការយល់ស្របពី​ក្រុមគ្រួសារទាំងសងខាងផងដែរទើបថ្ងៃនេះ​អ្នក​ទាំងពីរនាក់បានចាប់ដៃគ្នាសាងជីវិតថ្មីនេះឡើង។តាមប្រភពថាសីហា និងលោក​ចន្ថា អាចនឹងរៀបការ​នៅដើម​ឆ្នាំ២០២៣ ខាងមុខតែសាមីខ្លួនទាំងពីរថារឿង​កំណត់​ពេលវេ​លា​រៀបការ​ថ្ងៃខែឆ្នាំ​ណានោះមិនអាន់អាច​និយាយ​នៅពេលនេះបានទេ៕

   

RELATED ARTICLES