ភ្នំពេញ៖អ្នកជំនាញធ្វើភ្លេង(Composer)ល្បីឈ្មោះម្នាក់បាននិយាយប្រាប់”នគរធំ”កាលពីថ្ងៃទី២៥សីហា ដោយល័ក្ខខណ្ឌមិនឲ្យដាក់ឈ្មោះថាការដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាសទៅGalaxy ជាការជ្រើសរើសត្រូវព្រោះបើលោកសុវត្ថិ មិនមកទ្រនុំថ្មីទេលោកក៍មិនទាន់ឡើងងារជាឧកញ៉ានិងមិនមានជំនួញច្រើនពេញដៃដូចសព្វថ្ងៃដែរ។លោកគ្រូភ្លេងដែលធ្លាប់ជួយតារាល្បីៗជាច្រើនឲ្យល្បីល្បាញឈ្មោះរូបនោះថាព្រាប សុវត្ថិ ដល់វ័យមួយដែលត្រូវប្រកួតប្រជែងរឿងមុខជំនួញធំៗមិនមែនសំដៅលើចម្រៀងទាំងស្រុងដូចមុនទៀតទេ។

ទោះជាយ៉ាងណាអ្នកគាំទ្របទចម្រៀងរបស់លោកព្រាប សុវត្ថិ បានយល់ឃើញផ្ទុយពីComposer ខាងលើព្រោះពួកគខ្លះថាព្រាប សុវត្ថិ តាំងពីចេញពីហង្សមាសមកបទចម្រៀងរបស់លោកមិនមានសន្ទុះខ្លាំងដូចមុនទៀតឡើយ ហើយអ្នកដែលនិយមស្ដាប់បទលោកគឺនៅតែច្រៀងបទចាស់ៗពីមុនស្ទើតែទាំងស្រុង។អ្នកខ្លះថាលើកឡើងថាទាល់តែដើរចេញពីហង្សមាសទើបព្រាប សុវត្ថិ ឡើងជាឧកញ៉ាអីចឹងសួរថាចុះលោកខែម ប៊ុនថៃ មិនទាន់លោតចេញពីផលិតកម្មនេះទេ តែម៉េចបានជាលោកអាចឡើងជាឧកញ៉ាមុនលោកសុវត្ថិ ?

ថ្វីត្បិតតែទីផ្សារចម្រៀងរបស់ព្រាប សុវត្ថិ លែងសូវផ្ទុះមែន តែតារាវ័យ៤៧ឆ្នាំរូបនេះនៅតែបង្ហាញក្ដីសុខជាមួយGalaxy ហើយទំនាក់ទំនងជាមួយថៅកែថ្មីនេះដូចជាបងប្អូនបើទោះជាមុននេះលោកឧកញ៉ាស្នាយ ៣ខែចេញចម្រៀងថ្មីបានតែ១បទក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរលោកសុវត្ថិ នៅតែចេញមុខតាមស្ពតពាណិជ្ជកម្មធំដូចមុនដដែល ទើបធ្វើឲ្យពេលនេះលោកបានចាប់យកការធ្វើជំនួញនិងសិល្បៈដើរទន្ទឹមគ្នាហើយលោកថែមទាំងបានប្រកាសថាទោះជារូបលោកក្លាយជាអ្វីក៍ដោយតែបើបងប្អូននៅតែពេញចិត្តគាំទ្រលោកនោះគឺលោកបន្ដទទួលការច្រៀងសម្ដែងជាធម្មតា។ប៉ុន្ដែគេជឿរថាអតីតតារាហង្សមាសដែលត្រូវទីប្រឹក្សារទម្លាយកាលពីខែកញ្ញាឆ្នាំ២០២០ ថាសល់ទ្រព្យចំនួន៣០លានដុល្លាររូបនេះកាន់តែរយាលៗពីការច្រៀងសម្ដែងមែនទែនហើយ ហេតុនេះហើយលោកសុវត្ថិ ប្រាកដជាបញ្ចប់អាជីពជាមួយGalaxy ជាមិនខានហើយពេលនោះសំណួរដែលមហាជនចង់ដឹងថាតើក្នុងចំណោមកូនប្រុសទាំង៣របស់លោកគឺសុវត្ថិ មុនីវណ្ណ, និងសុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ តើ ម្នាក់ណាទៅដែលនឹងអាចស្នងតំណែងកំពូលតារាចម្រៀងរូបនេះបាន?

