Thursday, July 10, 2025
Homeតារាខ្មែរហេង ប៊ុនលាភ ៖ថាគ្មានបំណងទៅរស់នៅអាមេរិក

ហេង ប៊ុនលាភ ៖ថាគ្មានបំណងទៅរស់នៅអាមេរិក

ភ្នំពេញ៖ម្ចាស់បទ”ទឹកភ្នែកស្វាមី ស្រីឡង់សេ”លោកហេង ប៊ុនលាភ បានប្រាប់ថាលោកគ្មាន​ផែន​​ការណ៍​ចេញ​ទៅរស់នៅសហរដ្ឋអាមេរិកឡើយ តែធ្លាប់ទៅលេងនៅទីនោះ​ជាញឹកញាប់​មែន ព្រោះមានបងប្អូននៅអាមេរិក​ហើយលោកចង់​យកក្រឌីតផងដែរ។អតីតតារា​ចម្រៀង​SSB​ រូបនេះថាមុនផ្ទុះ​កូវីដ​លោកតែងតែចេញ​ទៅកម្សាន្ដ​នៅអាមេរិកក្នុង១ឆ្នាំម្ដង តែលោក​វិលមកខ្មែរវិញតាម​កាល​កំ​ណត់ និងមិនបានសុំសិទ្ធិរស់នៅអាមេរិកឡើយ។លោកថា​បច្ចុ​ប្ប​ន្នលោកមានការងាររាជ​ការ​ដែលត្រូវបំពេញខណៈដែលការថតភាពយន្ដនិង​ច្រៀងតាមឆាក​វិញ​គឺធ្វើទៅតាមពេលវេលា តែមូលហេតុដែលលោកមិនសូវឡើងឆាក​ព្រោះតែពិបាកទន្ទេញ​ប៉ារ៉ូល​ឡើងវិញ ទើប​ធ្វើឲ្យ​បាត់​មុខឬមិនបានឡើងច្រៀងទៅតាមកម្មវិធីផ្សេងៗតាម​ការអ​ញ្ជើ​ញ​របស់​ម្ចាស់​កម្មវិធី។​ប៉ុន្ដែលោក​ថាមើល​ឃើញប្អូនៗតារាស្រកក្រោយស្អាតៗនិងមាន​សម្ថភាព​ល្អបើ​ទោះជាយើង​ធ្វើ​មិនបាន១០០% ក្ដី តែមានការវិវត្តន៍​ទៅមុខហើយ។

 ហេង ប៊ុនលាភ ក្រៅពីមានតួនាទីជាមន្រ្ដីយោធានោះលោកក៍ត្រូវបានគេដឹងថា​មានឪ​ពុក​ម្ដាយក្មេកជាអ្នក​មាន​ទ្រព្យស្ដុកនៅខេត្តពោធិសាត់ផងដែរ តែអ្វីដែលគូរឲ្យចាប់អារម្មណ៍​នោះលោកប៊ុនលាភ បែជាប្រើជីវិតយ៉ាងសា​មញ្ញបំផុតដោយជាទម្លាប់​លោកបានជិះ​រថយន្ដ​Camry កញ្ចាស់ទៅវិញ។ទាក់ទងរឿងនេះលោកប៊ុនលាភ ថា​លោក​ចង់រស់នៅធម្មតាៗ​ទៅ​តាម​លទ្ធភាពព្រោះលោកក៍គ្មានទ្រព្យធនច្រើនដែរហើយតាម​ពិតចង់ជិះរថយន្ដ​ទំនើប​​ដូច​តែគេដែរ តែមិនមានលទ្ធភាពនោះទេ។លោកថារថយន្ដកាមរីកញ្ចាស់​ដែលលោកប្រើ​នោះ​គឺជាឡាន​អនុស្សាវរីយ៍របស់លោក ហេតុនេះហើយបានជាលោកប្រើប្រាស់រថយន្ដ​មួយ​នេះ​មកដល់បច្ចុប្បន្ន ខណៈ​ដែល​លោកក៍មានរថយន្ដសម្រាប់ជិះចូល​ព្រៃ១គ្រឿងទៀត​ផង​ដែរ។

  គូរបញ្ជាក់ថាលោកហេង ប៊ុនលាភ លេចធ្លោក្នុងអាជីពចម្រៀងឆ្នាំ២០០២ដល់២០០៦ ហើយលោកធ្លាប់បានថត​ភាពយន្ដចំនួន៨០រឿងក្នុងនោះមានដូចជារឿង”ព្រះលក្ខសិនវង្ស” និង​រឿង”មរណៈមាតា”ជាដើម។តារាចម្រៀង​ដែលមានរូបរាង​ដូចខ្មែរអង្គររូបនេះមាន​ប្រពន្ធ​ជាង១០ឆ្នាំទៅ​ហើយតែគកម្រឃើញលោកបណ្ដើរភរិយា​ទៅចូល​រួមកម្មវិធី​ទើបធ្វើឲ្យអ្នកខ្លះ​សង្ស័យ​ថាចំណងស្នេហាលោកប៊ុនលាភ និងភរិយា មានបញ្ហា។ត្រង់ចំណុចនេះ​លោក​ប៊ុន​លាភ បញ្ជាក់ថាលោកនិងប្រពន្ធនៅស្រលាញ់គ្នាធម្មតា​ទេហើយពេលនេះទទួល​បាន​ចំ​ណង​ដៃកូន៣នាក់​(ស្រី១) ។ចំពោះរឿងលោកមិនដែលនាំ​ប្រពន្ធចូលកម្មវិធីដូចគេនោះ​លោកថា​មកពីភរិយាមិន​សូវចូលចិត្តទៅ​កម្មវិ​ធីជួបជុំគ្នាច្រើន ទើបលោកទៅណា​ច្រើនតែម្នាក់​ឯង​រហូតក្លាយជាទម្លាប់៕

RELATED ARTICLES