ភ្នំពេញ៖មុននេះសុគន្ធ និសា ដែលរៀបការប្ដីជិត៥ឆ្នាំ តែអត់កូននោះនាងប្រាប់ថានឹងរៀបគម្រោងយកកូននៅឆ្នាំ២០២២ នេះតែម្ដង ព្រោះទាំងរូបនាងនិងស្វាមីមានឯកភាពគ្នាអស់ទៅហើយ ហេតុនេះគេជឿរថាមិនយូនោះទេនិសា នឹងបានកូនង៉ាបីប្រលែងលេងជាមិនខាន។ដោយឡែកសម្រាប់មាស សុខសោភា វិញនាងមានស្វាមីរយៈពេល១៥ឆ្នាំមកហើយពោលគឺតារារាម បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរនៅកាណាដាលោកអ៊ឹត រ៉ាដា តាំងពីឆ្នាំ២០០៧ ម្លេះតែនាងមិនទាន់មានកូន១គ្រាប់នោះទេ បើទោះជាកាលពីពេលថ្មីៗសោភា បានហៅយុវវជនម្នាក់ឈ្មោះBovee Hundley ថាជាកូនៗក្ដី តែតាមអ្នកស្និតនាងបង្ហើបថាក្មេងប្រុសនោះតាមពិតជាក្មួយរបស់នាងទេ ហើយចំពោះមូលហេតុដែលសោភា ហៅបុរសនោះថាជាកូនៗនោះដោយសារតែនាងចង់បានកូនឡើងញ័រសាច់អស់ទៅហើយ។

យ៉ាងណាគេជឿរថាក្រោយសុខសោភា ដឹងថាមិត្តភក្ដិដ៍ជិតដិតរបស់នាងគឺអ្នកនាងសុគន្ធ និសា ត្រូវយកកូននៅឆ្នាំនេះ ខណៈដែលសិស្សប្អូននាង២នាក់ទៀតគឺឱក សុគន្ធកញ្ញា និងសួស វីសា ពួកគេសុទ្ធតែមានកូនម្នាក់ៗ១អស់ទៅហើយនោះច្បាស់ជាសោភា ដែលប្រកាសអុកឡុកទីផ្សារចម្រៀងនៅឆ្នាំ២០២២ ចាប់ផ្ដើមងាកមកគិតគូរឿងយកកូនចៅបន្ដពូជជាមិនខានព្រោះថាឆ្នាំនេះវ័យរបស់នាងជាង៤០ឆ្នាំទៅហើយអីចឹងបើពន្យាពេលពពោះថែម១៥ឆ្នាំថែមទៀត នោះច្បាស់ជាឱកាសនៃការមានកូនរបស់សោភា រឹតតែខើចទៅៗជាមិនខាន ព្រោះសោភា ធ្លាប់សារភាពប្រាប់អ្នកយកព័តមានយើងថានៅពេលដែលវ័យកាន់តែច្រើនគឺពិតជាពិបាករឿងយកកូនមែន។តែនាងបែជានៅតែមិនហ៊ានពពោះដដែល។ចំណែកភស្ដុតាងមួយទៀតដែលអាចបញ្ជាក់ថាសោភា កំពុងតែផ្ដោតរឿងយកកូនប្រើនោះគឺនាងបានពឹងឲ្យលោកឆន សុវណ្ណារាជ ទម្លាយរឿងមង្គលការរបស់នាងកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ពោលគឺតាំងពីជាង១២ឆ្នាំមុនដែលរឿងនោះត្រូវបានគេវិភាគថាមិនមែនសុខៗសោភា ចង់ឲ្យគេដឹងរឿងនាងរៀបការបែបលាក់លៀមបែបនោះទេ តែមកពីនាងចង់យកកូនហើយកុំឲ្យគេរិះគន់លើនាងថាមិនទាន់បានរៀបការតាមប្រពៃណីខ្មែរ បែជាពពោះមុនទើបនាងមានតែយករូបថតអាពាហ៍ ពិពាហ៍របស់ខ្លួនកាលពីជិត១៣ឆ្នាំមុនមកទប់ស្កាត់តែម្ដង។យ៉ាងណាទស្សនិកជនរងចាំមើលថាតើរវាងមាស សុខសោភា និងសុគន្ធ និសា មួយណានឹងពពោះមុនទៅ?

សូមបញ្ជាក់ថាមាស សុខសោភា ធ្លាប់បានរៀបការ២លើករួចមកហើយជាមួយលោកអ៊ឹត រ៉ាដា តែពិធីនោះនាងធ្វើដោយលាក់លៀមទាំងពីរដងគឺលើកទី១នាងការនៅឆ្នាំ២០០៨ តាមបែបសាសនាគ្រិស្ដនៅកាណាដា និងលើកទី២ធ្វើស្រដៀងសែនព្រេនក្នុងស្រុកតាមប្រពៃណីខ្មែរថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ហើយតាមព័តមានថាសោភា ចង់រៀបការលើកទី៣ជាចំហកាលឆ្នាំ២០២១ ដើម្បីឲ្យសាកសមទៅនិងកិត្តិយសរបស់នាងតែផែនការណ៍នោះបានអាកខានទៅវិញព្រោះពេលនោះកូវីដផ្ទុះខ្លាំងពេក។យ៉ាងណានៅពេលដែលតារាខ្លះចាប់ផ្ដើមរៀបការដោយសារតែកូវីដថមថយខ្លាំងនេះបែជាគ្មានដំណឹងសោភា ចង់រៀបការឲ្យផ្អើលមេឃនោះទៅវិញ តែលេចឭថានាងចង់បានកូនប្រើជាងរៀបការធំដុំ ហេតុនេះហើយFan របស់សោភា ដែលចង់ឃើញនាងគ្រងឈុតកូនក្រមុំដោយចំហនោះប្រាកដជាប្រឈមការខកចិត្តម្ដងទៀតជាមិនខាន។

សូមបញ្ជាក់ថាមាស សុខសោភា បានចាកចេញពីទ្រនុំថោន ដែលនាងជ្រកកោនអស់៩ឆ្នាំនោះមកផ្ញើរខ្លួននៅរាម ជាង១ឆ្នាំទៅហើយ តែទីផ្សារមច្រៀងនាងមិនទាន់ផ្ទុះខ្លាំងដូចមុនឡើយ បើទោះជាកាលពីដើមខែមករាឆ្នាំ២០២២ សោភា បានប្រកាសដោយប្ដេជ្ញាចិត្តថានាងនឹងវាយលុកទីផ្សារចម្រៀងឲ្យបាននៅឆ្នាំនេះក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះនាងនៅតែមិនអាចធ្វើបានដូចក្ដីរំពឹងដដែល។ទោះជាយ៉ាងណាសោភា នៅតែមានឱកាសកើបលុយពីការច្រៀងរាំតាមConcerts ធំៗហើយភាគច្រើននាងច្រៀងបទល្បីៗពីមុន ខណៈដែលផលិតកម្មCamtrax ដែលស្វាមីនាងគ្រប់គ្រងនោះមិនមានចេញបទនាងថ្មីៗទៀតឡើយ៕
