Saturday, March 15, 2025
Homeតារាខ្មែរចាន់ កែវនិមល ៖បន្ដឡើងឆាក ទាំងពោះធំ៥ខែ

ចាន់ កែវនិមល ៖បន្ដឡើងឆាក ទាំងពោះធំ៥ខែ

ភ្នំពេញ៖ពិធីការិនីចាន់ កែវនិមល បានហោះមកដល់ស្រុកវិញកាលពីពេលថ្មីៗបន្ទាប់ពីនាង​បាន​នាំស្វាមី​លោក​សូវ៉ាត សីលា និង​កូនស្រីទៅដើរកម្សាន្ដនៅរដ្ឋBoston និងម៉ាសាឈូសេតនៅ​អា​មេរិក អស់​ជាង២សប្ដាហ៍ ហើយ​គ្រាន់តែមកដល់ស្រុកភ្លែតកែវនិមល មិនបង្អង់យូនោះទេ​គឺនាងកាន់ក្បាលមីក្រូ​ឡើង​ឆាក​តន្ត្រី​របស់ហង្ស​មាស​ភ្លាមៗ​តែ​ម្ដង​តាមរយៈការចាប់ដៃគូជា​មួយលោកសុខ រ៉ាស៊ី កាល​ពីថ្ងៃទី២១សីហា ដែលមើលទៅពេល​នេះនាង​មាន​ផ្ទៃពោះខ្ទាតធំ​បន្ដិចព្រោះកូនប្រុសក្នុងផ្ទៃ​នាង​ឈានចូលជាង៥ខែទៅហើយ។នេះ​ជាការប្រើពេលវេលាជា​មាសប្រាក់មែន សម្រាប់កែវនិមល ព្រោះមុននេះនាងបង្ហាញអារម្មណ៍ចង់បាត់មុខមួយរយៈ​ពីឆាកតន្រ្ដីដើម្បី​យក​ពេល​វេលា​ថែគ័តនឹងត្រៀមសម្រាលកូនតែពេលនេះ នាងនៅតែឆ្លៀត​រកលុយ បើទោះជាឋានៈ​នាង​បច្ចុប្បន្ន​ជា​ជំទាវដោយសារមានស្វាមីជាឯកឧត្តមហើយ​នាង​អាច​ដេកចាយ​លុយប្ដីដោយ​ស្រួល​​​រហូត​សម្រាលកូនរួចក្ដី តែ​និមល នៅតែមិនពឹងលើប្រាក់ចំ​ណូលតែ១ច្រករបស់ប្ដី​ឡើយ​។យ៉ាងណាគេជឿរថានៅពេលដែលកែវនិមល មានផ្ទៃពោះកាន់​តែ​រីកធំជាងនេះនោះនាងនឹង​បាត់​មុខជាច្រើនខែដើម្បីសម្រាលកូននិងថែទាំងសុខភាព​ឲ្យល្អ​ឡើងវិញទើបនាងវិលមក​រក​អាជីពចាស់នេះពេញទំហ៊ឹងដែលអាចនៅដើមឆ្នាំ២០២៣ ខណៈ​ដែលពេលនេះ​និ​មល អាច​បន្ដធ្វើMC យ៉ាងយូ១ខែទៀតទើបនាងសម្រាក។

 សូមបញ្ជាក់ថាចាន់ កែវនិមល ទោះជាឆ្នាំនេះនាងទទួលបានកាដូមិនអាចកាត់ថ្លៃបាន​នោះគឺជាកូនប្រុស​ដែល​នាងនិងស្វាមីតែងតែប៉ងប្រាថ្នាជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្ដែតំ​ណែង​ធំ​ៗរបស់កែវនិមល នៅហង្សមាសចាប់ផ្ដើម​បាត់​បង់ស្ទើតែមិនគូឲ្យ​ជឿរក្នុងនោះគ្រាន់តែនៅ​ឆ្នាំ​២០២២ នេះមានដូចជាអ្នកនាងរបូតបាត់តួនាទីជាពិធី​ការិនី​កម្មវិធី​Cambodian Idol រដូវកាល​ទី​៤ ដែលធ្លាក់ទៅកណ្ដាប់ដៃនាងថន លក្ខិណា  និងតំណែង១ទៀត​របស់កម្មវិធី​The Voice Kids Cambodia រដូវកាលតី៣ជំនួសដោយអ្នកនាងគង់ សុជាតិ ។

ចំពោះមូលហេតុ​ដែល​​និមល មិន​អាចរក្សារកៅអីសំខាន់នៅហង្សមាសនេះ​បានដោយតាមប្រភពថាមកពីថៅ​កែ​ហង្ស​មាសមិន​ចង់ឲ្យនាងចាប់ដៃជាមួយលោកជា វិបុល ទៀតព្រោះខ្លាចមានរឿងធំ។​ប៉ុន្ដែ​មុននេះនិមល ត្រូវ​ថៅ​កែលួងចិត្តតាមរយៈការប្រគល់តំណែងជាMC ឲ្យនាងក្នុងកម្មវិធីBeat The Best ផងដែរ​។ដោយឡែកសម្រាប់​តួ​នា​ទីរបស់នាងជាពិធីការិនីThe Voice Cambodia រដូវកាលទី៣​នា​ពេលខាងមុខនេះកំពុងតែមានភាពស្រពិចស្រ​ពិល​នៅឡើយ ប៉ុន្ដែគេជឿរថា​បើថៅកែនៅ​តែ​រក្សារពិធីករប្រុសជាលោកជា វិបុល នោះគឺ១០០% និមល នឹងជ្រុះបាត់​កៅ​​អី​​ធំ១​នេះទៀត​ជាមិនខាន៕

RELATED ARTICLES