Friday, September 20, 2024
Homeព័ត៌មានជាតិរពឹសដៃ លូកលាន់ស្រី ជាប់ខ្នោះ

រពឹសដៃ លូកលាន់ស្រី ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបាននារីចំនួន ៣នាក់ ដាក់ពាក្យប្តឹងមកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ព្រមគ្នា ដើម្បីស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រទូសកេរ្តិ៍ភេទ (លូកឡាន់) លើពួកនាង ប្រព្រឹត្តកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចម្ការដូង ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។

នារីរងគ្រោះទាំង៣នាក់ រួមមាន ៖ ទី១-ឈ្មោះ ជ.ស អាយុ១៨ឆ្នាំ មុខរបរកម្មករលក់ផលិតផលអនឡាញ។ ទី២-ឈ្មោះ ជ.ស.ហ អាយុ២១ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ និងទី៣-ឈ្មោះម៉េង សូណា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ។ នារីរងក្រោះទាំង៣នាក់ ស្នាក់នៅផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចម្ការដូង ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃួន សារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិហប់ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ រីឯវត្ថុតាងចាប់យក ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន១វង់ ខ្សែដៃលោហធាតុពណ៌លឿង ចំនួន១ខ្សែ ម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K-5383 ចំនួន ១គ្រឿង ទូរស័ព្ទដៃ ម៉ាកណូគាចុចពិល ពណ៌ផ្កាឈូក ចំនួន១គ្រឿង កាបូបស្ពាយពណ៌ខ្មៅ ចំនួន១ រួមនិងគ្រឿងសក្ការៈមួយចំនួន។

ជុំវិញករណីនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីរឿងរ៉ាវលម្អិតបាននៅឡើយទេ ដោយកំពុងធ្វើការសាកសួរជនសង្ស័យ មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES