Tuesday, December 24, 2024
Homeប្លែកៗធ្វេសប្រហែស មិនបង់​ប្រាក់ ធានាតុលាការ តែ២ដុល្លារជាប់គុកជិត៥ខែ

ធ្វេសប្រហែស មិនបង់​ប្រាក់ ធានាតុលាការ តែ២ដុល្លារជាប់គុកជិត៥ខែ

ព័ត៌មានប្លែកៗលើពិភពលោក

 បុរសវ័យ​៤១ឆ្នាំ​ម្នាក់ឈ្មោះ Aitabdel Salem ​បាន​ជាប់ពន្ធនាគារ​ ជិត​៥ខែ​ ខណៈ​ដែល​ លោក​​មានការ ធ្វេសប្រហែស ​ភ្លេចបង់ប្រាក់ ធានា​២ដុល្លារ​ដល់តុលាការ ។

ប្រភពបាន​ឲ្យ ដឹងថា​ កាលពីដំណាក់កាល ដំបូងលោក Aitabdel Salem ​ត្រូវបានឃុំខ្លួន​ ដោយ​ការ​បង់ ​ប្រាក់​​ធានា ​ចំនួន​២៥.០០០ដុល្លារ​ បន្ទាប់ពីលោក ជាប់ចោទ ពីបទ​វាយ មន្ត្រី​ប៉ូលិស ​​​ដែល​បាន ចាប់​ខ្លួនលោក​​ដែល​ បាន​លួច​ របស់របរ នៅ​ហាង Manhattan Zara ។

ក្រោយមក ចៅក្រម​ក៏ បាន​បង្គាប់​ ឲ្យ​លោក​បង់ ប្រាក់ធានា​ ដល់តុលាការ​ ចំនួន១ដុល្លារ​ សម្រាប់​ជនរង គ្រោះពីរនាក់ ដែលជា​​ការ​យក ថ្លៃតិចតួចបំផុត ចំពោះ អំពើរពិសដៃនិង ​ការអុកឡុក ​របស់​លោក។

ដោយសារតែ ការ​មិនប្រុងប្រយ័ត្ន​របស់ លោក​ដោយ មិនបាន​បង់ ​ប្រាក់​ធានា ​ចំនួន​២ដុល្លារ ​ដល់​ជនរងគ្រោះ ពីរនាក់​ បានធ្វើ​ឲ្យ​ លោក​ជាប់ ពន្ធនាគារ​ Rikers Island ក្រុង ញូវយ៉ក​ជិត ៥ខែ​ឯណោះ ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា​

RELATED ARTICLES