Friday, September 20, 2024
Homeព័ត៌មានជាតិស្ទាក់ចាប់ឡានដឹកឈើដុះស្លែ ១គ្រឿង

ស្ទាក់ចាប់ឡានដឹកឈើដុះស្លែ ១គ្រឿង

ខេត្តកំពង់ធំ ៖ លោកគឹម ចេត្ថាវី នាយរងអធិការខាងជើងបឹងទន្លេសាប បានដឹកនាំកម្លាំង សហការជាមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ  ស្ទាក់ចាប់រថយន្ត ១គ្រឿង លួចលាក់ដឹកឈើលេខ១ ចំនួន២០ដុំ។

ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើប្រណិតនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិរូង ឃុំទំពាំងឫស្សី ស្រុកកំពង់ស្វាយ។

លោកគឹម ចេត្ថាវី បានបញ្ជាក់ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវជា ច្រើន ថ្ងៃមកហើយ រហូតឈានការចាប់ឃាត់រថយន្តខាងលើនេះបាន។ រថយន្តដឹកឈើដែលត្រូវបានបង្ក្រាប ម៉ាកតូយ៉ូតា ស៊ីណា ស៊េរីឆ្នាំ២០០៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4594 បានកែច្នៃជារថយន្តដឹកឈើអារជ្រុង ប្រភេទលេខ១ (សុក្រំ) ចំនួន២០ដុំ។

លោក គឹម ចេត្ថាវី បានបន្ថែមថា ការដឹកជញ្ជូនឈើលេខ១នេះ យោងតាមច្បាប់រដ្ឋបាលព្រៃឈើ ក្នុងមាត្រា ៩៦-ត្រូវទទួលពិន័យអន្តរ ការណ៍ពីរដ្ឋបាលព្រៃឈើ ជាប្រាក់ចំនួនពីពីរ (២) ទៅ បី(៣) ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើស ណាមួយ។ 

យោងតាមប្រភពពីសមត្ថកិច្ចជំនាញ បានបង្ហើបថា ម្ចាស់រថយន្តខាងលើនេះ បានធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនលើកច្រើនសា (ដុះស្លែ) ហើយជនល្មើសនេះ មានរហស្សនាមថា «ជើងខ្លាំងសណ្តាន់-សៀមរាប» ចំណែកអត្តសញ្ញាណជនល្មើស ពុំទាន់ដឹងនៅឡើយ ខណៈពេលសមត្ថកិច្ចជំនាញបានបង្ក្រាប ជនល្មើសបានរត់គេចខ្លួនបាត់ទៅហើយ។

បច្ចុប្បន្នរថយន្ត និងវត្ថុតាង ជាឈើប្រភេទលេខ១ (សុក្រំ) ត្រូវបានយករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES