Friday, September 20, 2024
Homeព័ត៌មានជាតិចុះបារកំប្លោកក្នុងស្រះ លង់ទឹកស្លាប់

ចុះបារកំប្លោកក្នុងស្រះ លង់ទឹកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ បានចុះទៅបារកំប្លោក នៅក្នុងស្រះទឹក មួយកន្លែង ស្រាប់តែអកុសល បណ្តាលឱ្យលង់ទឹកស្លាប់ យ៉ាង អាណោចអាធ័ម កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងស្រះទឹកមួយកន្លែង ក្នុងបរិវេណក្រសួងសាធារណការ និងដឹកជញ្ជូន (កន្លែងធ្វើឆៀក) សាខាអូដឹម តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទើបរកសពឃើញ។

បុរសរងគ្រោះ មានឈ្មោះ សន ថា អាយុប្រហែល៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះបានចុះទៅបារកំប្លោក និងកៀរសំរាម ចេញពីក្នុងស្រះទឹក។ ខណៈកំពុងបារកំប្លោកនោះ មិនដឹងថាយ៉ាងម៉េច ស្រាប់តែជនរងគ្រោះបានលង់ទឹក រួចលិចបាត់ខ្លួនតែម្តង។

ភ្លាមៗនោះ បងប្អូនជនរងគ្រោះ និងសាច់ញាតិ បាននាំគ្នាចុះរាវរកដែរ តែមិនឃើញ រហូតដល់ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទើបប្រទះឃើញសពជនរងគ្រោះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់ឱ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត ខេត្តកំពត៕

RELATED ARTICLES