Friday, September 20, 2024
Homeព័ត៌មានជាតិកាន់ប៉ែលគំរាមវ៉ៃប្លន់ម៉ូតូ ជាប់ខ្នោះ

កាន់ប៉ែលគំរាមវ៉ៃប្លន់ម៉ូតូ ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ប្រដាប់ដោយប៉ែល បានធ្វើសកម្មភាពស្ទាក់ផ្លូវគំរាមរកវាយបុរសម្នាក់ រួចក៏ប្លន់យកម៉ូតូ និងលុយកាក់ អស់ពីខ្លួន បន្ទាប់មកក៏ព្យាយាមជិះម៉ូតូជនរងគ្រោះរត់គេច តែត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ដោយប្រើប្រាស់ប៉ែលមកគំរាមកំហែងយកម៉ូតូនិងទ្រព្យសម្បត្តិ) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី០៤ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹង ពីឈ្មោះយឹម កុសល់ ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយប្តឹងពីករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ដោយប្រើប្រាស់ប៉ែលមកគំរាមកំហែងយកម៉ូតូ និងទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី០៤ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ក្នុងនោះ ជនសង្ស័យបានប្លន់យក ម៉ូតូ១គ្រឿងម៉ាកវីវ៉ា ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ និងលុយកាក់មួយចំនួន។ 

ប្រភពដដែលបន្តថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស៊ុំ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោសខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើដកហូតសម្ភារៈរួមមាន ម៉ូតូម៉ាកវីវ៉ា១គ្រឿង ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ។ ប៉ែលដងឫស្សីចំនួន១  និងពូថៅ១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើប្រាស់ប៉ែល ប្លន់យកម៉ូតូ និងលុយជនរងគ្រោះ ប្រាកដមែន ។ 

ជនសង្ស័យត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្ត តាមនីតិវិធី។/

RELATED ARTICLES