Saturday, September 21, 2024
Homeព័ត៌មានជាតិចាប់ម៉ូតូអត់ពន្ធ២គ្រឿង នាំចូលពីថៃ

ចាប់ម៉ូតូអត់ពន្ធ២គ្រឿង នាំចូលពីថៃ

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ទោ វេ គឺមចត់ អធិការនគរបាល ស្រុកកំរៀង នៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំរៀង ព្រមទាំងកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨២១ ខេត្តប៉ៃលិន បានស្ទាក់បង្ក្រាបករណីលួចនាំយកម៉ូតូចូលមកពីទឹកដីប្រទេសថៃ ដោយខុសច្បាប់ ចំនួន០២គ្រឿង។

ក្នុងប្រតិបត្តិការចុះបង្ក្រាប កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូ ចំនួន២គ្រឿង (ម៉ាកហុងដា ស៊ីភីអិច (PCX) ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ១គ្រឿង លេខម៉ាស៊ីន ៥១៤៦៤៦០ គ្មានស្លាកលេខ និងម៉ាកហុងដា ស៊ីភីអិច (PCX) ស៊េរីឆ្នាំ២០២២ ពណ៌ស ១គ្រឿង លេខម៉ាស៊ីន ១១៧៥៦៤៦ គ្មានស្លាកលេខ) ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ លួចនាំចូលតាមច្រករបៀងមកក្នុងប្រទេសកម្ពុជា នៅចំណុចភូមិឡាក់៦២ ឃុំកំរៀង ស្រុកកំរៀង។

សូមជម្រាបថា នៅមុនពេលប្រទះឃើញម៉ូតូខាងលើនេះ កម្លាំងសមត្ថកិច្ច មិនបានឃាត់ខ្លួនជនសង្ស័យនោះទេ ខណៈពួកគេដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូ ចំនួន២គ្រឿង ដូចមានភិនភាគខាងលើនៅនឹងកន្លែង។

បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចស្រុក ធ្វើកំណត់ហេតុប្រគល់ឱ្យសមត្ថកិច្ចគយនិងរដ្ឋាករ ចាត់ការតាមនីតិវិធី។ រីឯមុខសញ្ញាលួចនាំចូលម៉ូតូនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ៕

RELATED ARTICLES