Saturday, September 21, 2024
Homeព័ត៌មានជាតិក្មេងទំនើងលេងកាំបិត ប៉ូលិសចាប់កោរសក់៥នាក់

ក្មេងទំនើងលេងកាំបិត ប៉ូលិសចាប់កោរសក់៥នាក់

ខេត្តកំពង់ស្ពឺ ៈ ក្មេងទំនើងចំនួន៥នាក់ ដែលបានធ្វើសកម្មភាពអុកឡុក កាន់កាំបិតស្រែកឡូឡាតាមដងផ្លូវសាធារណៈ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកមកអប់រំ ។

ករណីក្មេងទំនើងទាំង៥នាក់ បង្កការអុកឡុកតាមដងផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅលើចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបរសេដ្ឋ។

 តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើង ១ក្រុម នាំគ្នាកាន់កាំបិតនៅលើដងផ្លូវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ បានចំនួន៥នាក់ នាំយកមកសាកសួរ។

ប្រភពដដែល បន្តថា បន្ទាប់មក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោកសួង រុន អភិបាលរងស្រុកបរសេដ្ឋ តំណាងលោកឈឺន សុធន អភិបាលស្រុកបរសេដ្ឋ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារចូលរួម អប់រំណែនាំ និងធ្វើកិច្ចសន្យាក្មេងទំនើងទាំង៥នាក់ រួចប្រគល់ជូនឪពុកម្តាយ យកទៅអបរំបន្ត។

បន្ទាប់ពីធ្វើការអប់រំណែនាំរួចហើយ សមត្ថកិច្ចបានធ្វើការកោរសក់ក្រុមក្មេងទំនើងទាំង៥នាក់ទុកជាការព្រមាន រួចហើយក្រុមក្មេងទាំង៥នាក់នោះ បានក្រាបសំពះសុំទោសឪពុកម្តាយរបស់ខ្លួន ដោយសន្យាថា នឹងកែប្រែខ្លួន ធ្វើជាកូនល្អក្នុងគ្រួសារ និងយុវជនល្អក្នុងសង្គម ឈប់ប្រព្រឹត្តទង្វើដែលសង្គមស្អប់ខ្ពើមទៀតហើយ៕

RELATED ARTICLES