Saturday, September 21, 2024
Homeព័ត៌មានជាតិស្ទាបប្រដាប់ភេទស្រី ប៉ូលិសវ៉ៃខ្នោះ ធ្លាយរឿងរំលោភប្អូនស្រីបង្កើត

ស្ទាបប្រដាប់ភេទស្រី ប៉ូលិសវ៉ៃខ្នោះ ធ្លាយរឿងរំលោភប្អូនស្រីបង្កើត

ខេត្តកោះកុង ៖ នារីវ័យក្មេងម្នាក់ បានទៅលេងផ្ទះមិត្តភក្តិរបស់ខ្លួន លុះទៅដល់ កំពុងសម្រាកលេងសុខៗ ស្រាប់តែត្រូវបងប្រុសបង្កើតរបស់មិត្តភក្តិ ចូលមកធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ភេទ ដោយប្រើដៃស្ទាប ប្រដាប់ភេទនារីរងគ្រោះ ធ្វើឱ្យនារីរងគ្រោះស្រែកឆោឡោ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន ស្រាប់តែធ្លាយរឿង ជនល្មោភកាមនេះ ធ្លាប់ចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯងដែរ តែត្រូវឪពុកជួយទាន់ និងត្រូវប្អូនស្រីបង្កើត សម្រេចដាក់ពាក្យបណ្តឹងរួមគ្នាជាមួយមិត្តភក្តិ ឱ្យវ៉ៃខ្នោះបងប្រុសល្មោភកាម យកទៅចាត់ការតាមច្បាប់។

ករណីបៀតបៀនកេរ្តិ៍ភេទ (ស្ទាបប្រដាប់ភេទកូនក្រមុំគេ) នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅតាមផ្លូវដើមគ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ លុះមកដល់វេលាម៉ោង ២រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មាះ ឡេស ឌុលរ៉ស់ម៉ាន ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មុខរបរកម្មករនេសាទ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ល.ស.រ អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ រីឯនារីរងគ្រោះម្នាក់ទៀត ឈ្មោះ ឡ.រ.គ.យ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រវាងនារីរងគ្រោះទាំង២នាក់ខាងលើ ត្រូវជាមិត្តភក្តិរួមការងារជាមួយគ្នា ហើយនៅថ្ងៃកើតហេតុ នារីរងគ្រោះ ឈ្មោះ ល.ស.រ បានមកលេងផ្ទះរបស់មិត្តភក្តិឈ្មោះ ឡ.រ.គ.យ នៅចំណុចទីតាំងកើតហេតុខាងលើ។ លុះក្រោយមក ខណៈដែល នារីរងគ្រោះឈ្មោះ ល.ស.រ កំពុងដេកលេង ស្រាប់តែលេចមុខជនសង្ស័យឈ្មោះឡេស ឌុលរ៉ស់ម៉ាន ដែលត្រូវជាបងប្រុសបង្កើតរបស់នារីរងគ្រោះឈ្មោះ ឡ.រ.គ.យ បានចូលមកធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ភេទ ដោយជនសង្ស័យ បានយកដៃស្ទាបប្រដាប់ភេទរបស់នារីរងគ្រោះ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះឡេស ឌុលរ៉ស់ម៉ាន ទៅធ្វើការសាកសួរ។

ស្រាប់តែក្រោយមក នារីរងគ្រោះឈ្មោះ ឡ.រ.គ.យ ដែលត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ បានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យជាបងប្រុសរបស់ខ្លួនផងដែរ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។

យោងតាមការរៀបរាប់ពីនារីរងគ្រោះដែលត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤៉០០នាទី ជនសង្ស័យជាបងប្រុសបង្កើត បានធ្វើសកម្មភាពចាប់សម្រាតខោរបស់នាងចេញ ខណៈដែលរូបនាងកំពុងដេកនៅក្នុងបន្ទប់របស់នាង ក្នុងគោលបំណងរំលោភ តែមិនបានសម្រេច ព្រោះនាងបានស្រែកហៅឪពុក ចួលមកជួយទាន់ពេល។ យ៉ាងណា នាងមិនបានដាក់ពាក្យបណ្តឹងភ្លាមៗទេ ព្រោះនឹកស្មានថា បងប្រុសបង្កើតរបស់នាងរូបនេះ គ្រាន់តែឆ្កួតមួយពេល ដឹងអីក្លាយជាមនុស្សរោគចិត្ត មកធ្វើសកម្មភាពបៀតបៀនទាំងមិត្តភក្តិរបស់នាង ដែលមកលេងផ្ទះទៀត ទើបនាងទ្រាំលែងបាន ក៏សម្រេចដាក់ពាក្យប្តឹងទៅលើបងប្រុសរូបនេះថែមមួយជាន់ទៀតតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES