Saturday, September 21, 2024
Homeព័ត៌មានជាតិរំលោភកូនស្រីគេ ៣ឆ្នាំ ទើបបានដេកគុក

រំលោភកូនស្រីគេ ៣ឆ្នាំ ទើបបានដេកគុក

ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ បានសម្រេចជាបន្តបន្ទាប់ អស់រយៈពេល ៣ឆ្នាំមក ហើយ ពោលគឺចាប់តាំងពីអំឡុងឆ្នាំ២០១៩ រហូតមកដល់អំឡុងខែកញ្ញា ឆ្នាំ២០២២ ទើបបែកការ និងត្រូវបានក្រុមគ្រួសារ នារីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង តាំងពីអំឡុងឆ្នាំ២០១៩ មកម៉្លេះ នៅត្រង់ចំណុចអូរខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ រហូតមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ទើបរឿងរ៉ាវបានបែកធ្លាយ និងត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហែម មាន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ មានប្រពន្ធកូនរួចទៅហើយ មានស្រុកកំណើតនៅភូមិទាជ្រែង ឃុំក្រាំងរវា ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងមានលំនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ថា លោក លី ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនល្មោភកាមម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស។

របាយការណ៍ដដែល បន្តថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនត្រូវចោទខាងលើនេះ ទៅសាលាដំបូងខេត្តប៉ៃលិន ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ក្រោយឃាត់ខ្លួនបាន យកមកសាកសួរ។

ជនត្រូវចោទឈ្មោះ ហែម មាន ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវបានធ្វើការឃុំខ្លួន តាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៥០៥/២២ របស់លោក លី ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ប្រព្រឹត្តក្នុងអំឡុងឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអូរក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងជំនាញអនុវត្តតាមដីកា បញ្ជូនទៅពន្ធនាគារខេត្តប៉ៃលិន ដើម្បីឃុំខ្លួន៕

RELATED ARTICLES