Saturday, September 21, 2024
Homeព័ត៌មានជាតិបង្ក្រាបគ្រឿងចក្រវៀតណាម ជីករ៉ែមាសខុសច្បាប់

បង្ក្រាបគ្រឿងចក្រវៀតណាម ជីករ៉ែមាសខុសច្បាប់

ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនជីករុករករ៉ែមាស នៅ ចំណុចជើងភ្នំដែក ទល់មុខ វិទ្យាល័យភ្នំដែក ត្រូវបានមន្ទីរជំនាញ ចុះទៅឃាត់គ្រឿងចក្រក្រោយពីទទួលបានសេចក្តីរាយ ការណ៍របស់អ្នកសារ ព័ត៌មាន ប្រចាំខេត្តព្រះវិហារ។

លោកស៊ុន ច័ន្ទរក្សា ប្រធាមន្ទីររ៉ែនិងថាមពល បានឱ្យដឹង កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ថា ក្រោយទទួលបាន ព័ត៌មាន ច្បាស់ការណ៍ និងទទួលបានបទបញ្ជាពីលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកបានដឹកនាំក្រុមការងារ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ចំណុចខាងលើ និងពិនិត្យមើលការជីកកកាយរុករករ៉ែមាសដោយ ខុសច្បាប់ ក្រុមការងារក៏បានឃាត់គ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន១គ្រឿង យកមករក្សាទុកនៅមូលដ្ឋានកង រាជអាវុធ ហត្ថស្រុក រវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។

គួររំលឹកថា បទល្មើសរុករករ៉ែមាស កន្លងមក ការចុះបង្ក្រាបហាក់ដូចជាវែកចកកណ្តាលបឹង បង្ក្រាបបានថ្ងៃនេះ ថ្ងៃស្អែកឡើងប្រព្រឹត្តឡើងវិញលើសដើម។ យ៉ាងណា ពេលនេះ មហាជនរង់ចាំមើលថា តើការបង្ក្រាបបទល្មើស ធនធានធម្មជាតិ ដែលជាស្នាដៃរបស់លោកស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែនិងថាមពលថ្មី មានប្រសិទ្ធភាពបែបណា? ឬមួយឌាតែខ្នូច?…៕

RELATED ARTICLES