Saturday, September 21, 2024
Homeព័ត៌មានជាតិក្មេងស្ទាវទាញដាវដេញកាប់គ្នា

ក្មេងស្ទាវទាញដាវដេញកាប់គ្នា

ភ្នំពេញ ៖ ក្មេងស្ទាវ ១ក្រុម មានគ្នាប្រមាណ ១០ម៉ូតូ ប្រដាប់ដោយដាវ លាក់ក្នុងធុងដឹកជញ្ជូន បាននាំគ្នាធ្វើសកម្មភាពដេញ កាប់យុវជន ១ក្រុម ដែលមានរហស្សនាម Black Boy ធ្វើឱ្យក្រុមជនរងគ្រោះភ័យ រត់ធ្លាក់ទឹកទន្លេ បង្កឱ្យមានការភ្ញាក់ ផ្អើល ដល់ សមត្ថកិច្ច ចុះអន្តរាគមន៍ ប្រដេញឃាត់ខ្លួនក្រុមជនបង្កហេតុ បានចំនួន២នាក់ យកទៅសាកសួរ។

ហេតុការណ៍ក្មេងស្ទាវដេញកាប់គ្នានេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្បែរសណ្ឋាគារសុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ យុវជនខាងក្រុម Black Boy កំពុងអង្គុយផឹកស៊ីនៅម្តុំក្បែរសណ្ឋាគារសុខា ពេលនោះក៏ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមទៀត ជិះម៉ូតូប្រហែលជាង ១០គ្រឿង ប្រដាប់ដោយដាវដាក់ក្នុងធុងដឹកញ្ផូន E-get ចុះមកដេញកាប់ក្រុម Black Boy ទាំងកំរោល ធ្វើឱ្យក្រុម Black Boy រត់ព្រាត ទាំងព្រលឹងចុងសក់ ដោយខ្លះរត់ធ្លាក់ទឹក ខ្លះទៀតរត់ចែកជើងគ្នាពេញផ្លូវ។ ចំណែកក្រុមជនបង្កហេតុ ក្រោយពីដេញកាប់គេហើយ បានបោះពាក្យថា “Black Boy ស្បថមួយទៅ ថាអត់ធ្លាក់ទឹក” ថែមទៀត។

ភ្លាមៗនោះ សមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វា ដែលកំពុងល្បាត ប្រទះឃើញ ក៏បានប្រដេញឃាត់ខ្លួនក្រុមជនបង្កហេតុ បានចំនួន២នាក់ យកទៅសាកសួរ និងដកហូតបានដាវជាច្រើនដើម ដែលពួកគេបានដាក់នៅក្នុងធុង E-get ស្ពាយ មកកាប់គេ។

ករណីនេះ សមត្ថកិច្ចជំនាញ បានធ្វើការសាកសួរយុវជនទាំង២នាក់ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES