Saturday, September 21, 2024
Homeព័ត៌មានជាតិកូនស្រីឈឺហើមប្រដាប់ភេទ ម៉ែឈ្លេចសួរ ធ្លាយប្រុសចាប់រំលោភ

កូនស្រីឈឺហើមប្រដាប់ភេទ ម៉ែឈ្លេចសួរ ធ្លាយប្រុសចាប់រំលោភ

ខេត្តកណ្តាល ៖ ក្មេងប្រុសឈាមរាវម្នាក់ ឃើញក្មេងស្រីតូចម្នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា បានមកលេងជាមួយ ប្អូន ស្រីរបស់ខ្លួន នៅក្រោមផ្ទះ ក៏ល្បួងនាំក្មេងស្រីរងគ្រោះឡើងទៅលើផ្ទះ ចាប់សម្រាតខោ ធ្វើសកម្មភាពរំលោភសេពសន្ថវ: រហូតបានសម្រេច លុះ២ថ្ងៃក្រោយមក ក្មេងស្រីរងគ្រោះមានអាការឈឺហើមប្រដាប់ភេទ ក៏ត្អូញប្រាប់ម្តាយ ទើបបែកធ្លាយ រឿងរ៉ាវ ឈានដល់ការប្តឹងសមត្ថកិច្ចចាប់ជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ ចំណុចលើផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។ លុះមកដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ទើបរឿងរ៉ាវបានបែកធ្លាយ និងឈានដល់ការចាប់ខ្លួនជនសង្ស័យមកសាកសួរ។

ក្មេងប្រុសឈាមរាវដែលចាប់រំលោភក្មេងស្រីអាយុ ៦ឆ្នាំ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ វ.ស.ណ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ ៦ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើក្មេងប្រុសម្នាក់ឈ្មោះ វ.ស.ណ ថាបានចាប់រំលោភកូនស្រីរបស់គាត់ រហូតបានសម្រេច និងបណ្តាលឱ្យកូនស្រីគាត់ ហើមនិងឈឺចុកចាប់ប្រដាប់ភេទយ៉ាងខ្លាំងទៀតផង។

ប្រភពដដែល បន្តថា តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបនាង (ក្មេងស្រីរងគ្រោះ) បានទៅលេងក្រោមផ្ទះជនសង្ស័យ (ទៅលេងជាមួយប្អូនជនសង្ស័យ អាយុ៧ឆ្នាំ ដែលជាមិត្តភក្តិនឹងគ្នា) បន្ទាប់មក ជនសង្ស័យបានបបួលនាងឡើងទៅលេងនៅលើផ្ទះជាមួយគេ តែ២នាក់ ហើយនាងក៏បានឡើងទៅជាមួយ។ លុះពេលឡើងទៅដល់លើផ្ទះ ជនសង្ស័យបានស្រាតខោរបស់នាង និងស្រាតខោរបស់គេដែរ ហើយឱ្យនាងដេកផ្ងារ រួចជនសង្ស័យបានយកប្រដាប់ភេទរបស់គេ  ញល់លើប្រដាប់ភេទរបស់នាងរហូតតបានសម្រេច។

ប្រភពខាងលើ បញ្ជាក់ថា លុះរំលងបាន២ថ្ងៃ មកដល់វេលាម៉ោង ៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយសារតែក្មេងស្រីរងគ្រោះ មានអាការហើម និងឈឺចុកចាប់ខ្លាំងត្រង់ប្រដាប់ភេទ ទើបត្អូញប្រាប់ម្តាយ ភ្លាមនោះស្ត្រីជាម្តាយ បានសួរនាំកូនស្រី ទើបកូនស្រីបានទម្លាយប្រាប់ពីរឿងត្រូវជនសង្ស័យចាប់រំលោភ ។ លុះដឹងរឿងហេតុហើយ ស្ត្រីជាម្តាយក៏ប្រញាប់នាំកូនស្រីរបស់ខ្លួន ទៅមន្ទីរពេទ្យឯកជនមួយកន្លែង នៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ដើម្បីពិនិត្យព្យាបាល។ បន្ទាប់មក ស្ត្រីជាម្តាយ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកលួង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះរួចមក កម្លាំងប៉ុស្តិ៍នគរបាលព្រែកលួង បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលក្មេងស្រីរងគ្រោះចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES