Saturday, September 21, 2024
Homeព័ត៌មានជាតិប្តីមកពីធាក់ស៊ីក្លូ ប្រពន្ធក្អួតឈាមស្លាប់

ប្តីមកពីធាក់ស៊ីក្លូ ប្រពន្ធក្អួតឈាមស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ត្រឡប់មកពីរកស៊ីធាក់ស៊ីក្លូ រៀបចំបាយទឹកហូបជុំប្រពន្ធ ស្រាប់តែស្ត្រីជា ប្រពន្ធ កើតមានអាការក្អួតឈាមស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ១៦៤ កែងច្រកឌឿងហែម ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ លោកតាធាក់ស៊ីក្លូ ទើបតែត្រឡប់មកពីធាក់ស៊ីក្លូ កំពុងរៀបចំម្ហូបអាហារ បាយទឹកហូបជុំគ្នាជាមួយស្ត្រីរងគ្រោះជាប្រពន្ធ ស្រាប់តែរំពេចនោះ មិនដឹងជាយ៉ាងម៉េច ស្ត្រីរងគ្រោះជាប្រពន្ធ បានក្អួតឈាមស្លាប់នៅកន្លែងកើតហេតុតែម្តង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច ហើយបន្តទាក់ទងទៅរថយន្តសាមុយចុះមកមើលដែរ ប៉ុន្តែជាអកុសល ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន ចុះទៅធ្វើការផ្សព្វផ្សាយព្រោងព្រាត ជាហេតុធ្វើឱ្យមហាជនមានការអាណិតអាសូរដល់ក្រុមគ្រួសារខាងលើ ក៏បានផ្តល់ជាថវិកាតាមសទ្ធា ដើម្បីប្រគល់ជូនលោកតាធាក់ស៊ីក្លូ  យកសពស្ត្រីជាប្រពន្ធទៅបូជាតាម ប្រពៃណី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញកោសល្យវិច្ច័យ បានហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យសព រួចធ្វើកំណត់ហេតុប្រគល់សពជូនលោកតាជាប្តី ដើម្បីយកទៅធ្វើបុណ្យប្រពៃណី៕

RELATED ARTICLES