Tuesday, November 19, 2024
Homeព័ត៌មានជាតិជំនួប​​សម្តេច​​ហ៊ុន សែន លោក​​កឹម សុខា មិន​​ជម្រះ​​មន្ទិល លោក​​សម រង្ស៊ី ទម្លាយ​​អាថ៌ កំបាំង

ជំនួប​​សម្តេច​​ហ៊ុន សែន លោក​​កឹម សុខា មិន​​ជម្រះ​​មន្ទិល លោក​​សម រង្ស៊ី ទម្លាយ​​អាថ៌ កំបាំង

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស បានទម្លាយអាថ៌កំបាំងនៃជំនួបរវាងសម្តេចហ៊ុន សែន និងលោកកឹម សុខា កាលពីពេលកន្លង ទៅ និងការលើកលែងទោសរបស់លោកកឹម សុខា ខណៈដែលកន្លងមក មានមន្ទិលសង្ស័យ ពីការបែកបាក់រវាងលោកកឹម សុខា និងលោក សម រង្ស៊ី ហើយលោកកឹម សុខា មិនបានបកស្រាយ លម្អិតពីជំនួសជាមួយសម្តេចហ៊ុន សែន នោះទេ។

មុននេះ ក្រោយមានជំនួបពិសេសជាមួយ សម្តេចនាយករដ្ឋហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា មជ្ឈដ្ឋានតាមដានសង្គមយល់ ថា លោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ហាក់នៅមានអាថ៌កំបាំងនៅពី ក្រោយការដែលប្រមុខរាជរដ្ឋាភិបាល ទូលថ្វាយ ស្នើសុំព្រះមហាក្សត្រ ប្រោសព្រះរាជទានលើក លែងទោសឱ្យលោកកឹម សុខា ដោយសារតែ លោកកឹម សុខា មិនបានបកស្រាយជម្រះមន្ទិល នោះឱ្យបានច្បាស់។

ថ្លែងទៅកាន់ពលរដ្ឋខ្មែរអាមេរិកាំង នៅ រដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក កាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ លោកសម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស បានទម្លាយ អាថ៌កំបាំងនៃជំនួបរវាងលោកកឹម សុខា និង សម្តេចហ៊ុន សែន រួមទាំងដើរចមនាំឱ្យមានការ លើកលែងទោសឱ្យលោកកឹម សុខា ផងដែរ។

លោកសម រង្ស៊ី មានប្រសាសន៍ថា “អ្នក ខ្លះចោទប្រកាន់ ឬមួយមិនចោទប្រកាន់ ក៏ព្រួយ បារម្ភថា ច្បាស់ជាមានការដោះដូរ ថាគេដោះ- លែងឱ្យលោកកឹម សុខា ទទួលបានការលើក- លែងទោសពីព្រះមហាក្សត្រហ្នឹង គឺច្បាស់ជា ដោះដូរអីមួយ មានលក្ខខណ្ឌអីដែលយើងបំពេញ ឱ្យគេ តែខ្ញុំសុំបញ្ជាក់ថា គ្មានលក្ខខណ្ឌអ្វីទាល់ តែសោះ។ ការដោះលែងលោកកឹម សុខា ឱ្យ លោកកឹម សុខា រួចផុតពីការចោទប្រកាន់ហ្នឹង គឺបានធ្វើឡើងដោយលោកកឹម សុខា ខ្លួនឯង មានការភ្ញាក់ផ្អើល ព្រោះកឹម សុខា អត់មាន រង់ចាំ អ៊ីចឹងស្រាប់តែមានការស្នើពីម្ខាងទៀត ថា ឱ្យលោកកឹម សុខា សរសេរលិខិតមួយច្បាប់ ទៅឱ្យលោកហ៊ុន សែន ស្នើឱ្យព្រះមហាក្សត្រ លើកលែងទោសឱ្យលោកកឹម សុខា។ ពេល លោកកឹមសុខា បានទទួលសារបែបនេះ លោក កឹម សុខា ក៏សរសេរលិខិតតាមសំណើ រួចទៅ ស្រាប់តែនៅថ្ងៃដដែលហ្នឹង ឃើញលោកហ៊ុន សែន សរសេរសំបុត្រថ្វាយព្រះមហាក្សត្រឱ្យ លើកលែងទោសលោកកឹម សុខា ហើយស្អែក ឡើង គឺព្រះមហាក្សត្រ បានលើកលែងទោស ពិតប្រាកដមែន។ អ៊ីចឹងមានន័យថា មានព្រឹត្តិ- ការណ៍អ្វីមួយដែលយើងមិនដឹងច្បាស់ ដែល បណ្តាលមកពីអ្វីដែលនាំឱ្យមានការលើកលែង ទោសដល់លោកកឹម សុខា តែអត់មានថ្នូរ អត់ មានការចរចា ត្រូវបានស្អី ត្រូវយើងធ្វើអីឱ្យគេ បានគេស្នើទៅឱ្យព្រះមហាក្សត្រលើកលែង ទោសឱ្យលោកកឹម សុខា អត់មានទាល់តែសោះ ហើយទោះជាគេប៉ុនប៉ង គេអាចប្រើយកឱកាស នេះ ដើម្បីបំបែកគណបក្សសង្គ្រោះជាតិ ឱ្យខ្ញុំ បែកពីកឹម សុខា កឹម សុខា បែកពីសម រង្ស៊ី ក៏ យើងបានបញ្ជាក់ថា មិនអាចធ្វើបានទេ។ បំណង របស់យើង គឺចង់សង្គ្រោះប្រទេសជាតិ ហើយ ដើម្បីសង្គ្រោះប្រទេសជាតិ ទាល់តែយើងនៅ រួបរួមគ្នាដាច់ខាតជាធ្លុងមួយ។ ជាពិសេស កឹម សុខា ហើយសម រង្ស៊ី មនុស្សតែមួយទេ យើង មានជំហរដូចគ្នា ស្លាប់រស់ដើម្បីសង្គ្រោះជាតិ មិនអាចមានអ្នកណាធ្វើអី ដើម្បីបំបែកយើង បានទេ។ យើងដឹងថាគេៗចង់ ប៉ុន្តែអារវាង ការចង់ ហើយការធ្វើបាននោះ គឺវាឆ្ងាយពីគ្នា វាមិនអាចធ្វើទៅរួចទេ”។

ប្រធានបក្សប្រឆាំងរូបនេះ ក៏បានអះអាង ដែរថា គ្មានការចរចារណាមួយរបស់លោកកឹម សុខា ជាមួយនឹងសម្តេចហ៊ុន សែន ដែលលោក មិនបានដឹងនោះទេ ពីព្រោះថា មុនការចរចា របស់លោកកឹម សុខា ជាមួយនឹងសម្តេចហ៊ុន សែន កើតឡើង លោកបានជជែកជាមួយនឹង លោកកឹម សុខា ១ថ្ងៃ ២ទៅ៣ដង ដើម្បីបាន ដឹងពីបញ្ហានិងការបន្តការងារផ្សេងៗ ជាមួយ គ្នា។ ពោលគឺលោកនិងលោកកឹម សុខា បាន ចាត់ទុកគ្នាជាដៃគូស្លាប់រស់ ឬអាចហៅបានថា ជាមនុស្សតែមួយ ដែលកំពុងតែចាប់ដៃគ្នា ដើម្បី ធ្វើការតទល់ជាមួយនឹងគណបក្សកាន់អំណាច។ បានន័យថា ទោះបីម្នាក់នៅក្រៅប្រទេសម្នាក់នៅ ក្នុងប្រទេសក៏ពិតមែន ក៏អាចធ្វើការងារជាមួយ គ្នាបានយ៉ាងល្អ។ ដូច្នេះលោកស្នើកុំឱ្យអ្នកគាំទ្រ ទាំងឡាយមានការយល់ច្រឡំថា រូបលោកទាំង ពីរ និងផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ មាន ការបែកបាក់ ពីព្រោះថា អ្វីៗដែលកំពុងតែដំណើរ ការទៅមុខ ដូចជាការលើកលែងទោសលោក កឹម សុខា ការលើកលែងទោសមេឃុំស៊ាង ចែត ជាដើម សុទ្ធសឹងតែមានការយល់ព្រមពីថ្នាក់- ដឹកនាំគណបក្សសសង្គ្រោះជាតិគ្រប់ជាន់ថ្នាក់ ទាំងអស់។

ជុំវិញការសង្ស័យថា លោកមានការអាក់អន់ ស្រពន់ចិត្ត ក្រោយពេលលោកកឹម សុខា បាន តំណែងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ជំនួសរូបលោកនោះ លោកសម រង្ស៊ី នៅតែប្រកាស ថា លោកមិនដែលចាប់អារម្មណ៍សោះឡើយ ចំពោះតំណែងនោះ លោកចាត់ទុកថា តំណែង គ្រាន់តែជារឿងកំប៉ិកកំប៉ុកដែលលោកមិនដែល ឱ្យតម្លៃទាល់តែសោះ។ ព្រោះបើក្រឡេកទៅ មើលសកម្មភាពរបស់លោក កាលពីឆ្នាំ២០១៤  ក្រោយព្រមព្រៀងជាមួយនឹងគណបក្សកាន់អំណាច ចូលធ្វើការនៅក្នុងរដ្ឋសភា ឡើងវិញ នោះ គឺលោកមិនមានតំណែងអ្វីនោះទេ ដោយ គ្រាន់តែមានឈ្មោះជាតំណាងរាស្ត្រក្នុងរដ្ឋសភា ១រូបប៉ុណ្ណោះ ប៉ុន្តែលោកជំរុញឱ្យដៃគូររបស់ លោក ដូចជាលោកកឹម សុខា ជាដើម ឱ្យមាន តំណែងជាអនុប្រធានទី១ នៃរដ្ឋសភា ដើម្បី ធ្វើជាបទពិសោធន៍។ ដូច្នេះអ្វីដែលរូបលោក កំពុងតែរំពឹងតទៅមុខទៀតនេះ គឺការទទួល បានការគាំទ្រខ្លាំងពីមហាជន និងធ្វើឱ្យប្រជាពលរដ្ឋមានការទុកចិត្តលើគណបក្សសង្គ្រោះជាតិ ដើម្បីបោះឆ្នោត ធ្វើឱ្យមានការផ្លាស់ប្តូរ។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួន បាន ធ្វើការកត់សម្គាល់ដែរថា ទោះបីជាលោកកឹម សុខា មិនទម្លាយឱ្យដឹងលម្អិតពីការសន្ទនាជា លក្ខណៈឯកជនជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន  សែន នៅវិមានរដ្ឋសភា កាលពីថ្ងៃទី០៧ ធ្នូ កន្លងមក ពេលនេះក្នុងតួនាទីជាប្រធាន ក្រុមមតិភាគតិចនៅរដ្ឋសភា លោកកឹម សុខា បាននិយាយក្នុងរដ្ឋសភា នាពេលនោះថាលោក បានឈានដល់ចំណុចរួមខ្លះៗជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយលោកបាន ប្រកាសចូលរួមធ្វើការជាមួយគណបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហាជាតិ និងនាំមក នូវឯកភាពជាតិ។

លោកកឹម សុខា បានថ្លែងបញ្ជាក់នៅ ពេលនោះថា “ថ្ងៃនេះ ដូចសម្តេចនាយក បាន ជម្រាបហើយថា ការដែលវិលមក ចូលរួមក្នុង រដ្ឋសភា ចាប់ផ្តើមឡើងវិញនេះ គឺក្រោយអំពី ខ្ញុំបានពិភាក្សាកិច្ចការមួយចំនួន ពីរឿងបញ្ហា ប្រទេសជាតិ ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយើងបានរកឃើញនូវចំណុចរួមខ្លះៗ គឺ ការរួបរួមជាតិ ឯកភាពជាតិ ដើម្បីឱ្យមានស្ថិរភាព សន្តិភាព និងការរីកចម្រើនរបស់ប្រទេស ជាតិយើង និងប្រជាពលរដ្ឋយើង”៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES