ព័ត៌មានប្លែកៗជុំវិញពិភពលោក
ប្លែកៗ៖ អាពាហ៍ពិពាហ៍ មួយនៅប្រទេស អារ៉ាប៊ីសាអូឌីត បានធ្វើឲ្យមានការ ភ្ញាក់ផ្អើល បន្ទាប់ពីរៀបចំពិធី រួចរាល់បាន ត្រឹមតែ២ ម៉ោងប៉ុណ្ណោះ ដោយសារតែ កូនក្រមុំ មិនគោរព តាមការព្រម ព្រៀងគ្នាលើ បម្រាមមិន ឲ្យចែករំលែក(Share) រូបថតថ្ងៃ រៀបការលើ បណ្តាញ អ៊ីនធើរណេតឬបណ្តាញសង្គម Snapchat ។
កូនកម្លោះបានរក ឃើញថារូបភាព នៃពិធីអាពាហ៍ពិពាហ៍ របស់គាត់ និងកូនក្រមុំ ត្រូវបានបញ្ជូន មិត្តភក្តិស្រីៗ របស់ប្រពន្ធថ្មីលោក ភ្លាមៗនោះកូនកម្លោះក៏បានប្តឹងលែងលះតែម្តង ។
តាមការឲ្យដឹង ពីសារព័ត៌មាន អារ៉ាប៊ីសាអូឌីត កិច្ចព្រមព្រៀង មិនឲ្យមាន ការចែករំលែក ឬShare រូបភាព ក៏ដូចជាវីដេអូ ក្នុងថ្ងៃរៀបចំ អាពាហ៍ពិពាហ៍គឺជាការ បង្ខិតបង្ខំយ៉ាង ជាក់ស្តែង ។
បងប្រុសរបស់ កូនក្រមុំបានថ្លែង ប្រាប់សារព័ត៌ មាន Saudi OKaz ថាមុននឹង រៀបចំពិធីអាពាហ៍ ពិពាហ៍ប្អូន ស្រីរបស់ខ្ញុំនិង គូដណ្តឹងរបស់នាងបានចុះកិច្ចសន្យា មួយដែល បញ្ជាក់ថា នាងមិនអាច ប្រើប្រាស់ បណ្តាញ សង្គមដូចជា Snapchat , Instagram ឬ Twitter ក្នុង ការបង្ហោះឬផ្ញើរូបថតរបស់នាងឡើយ ។ ក្រោយមកប្អូនស្រី របស់ខ្ញុំមិន បានធ្វើតាម ការសន្យាក៏ ប្រើប្រាស់ បណ្តាញសង្គម Snapchat ចែករំលែក រូបថតពីពិធីអាពាហ៍ពិពាហ៍ ជាមួយនិង មិត្តភក្តិស្រីៗ របស់នាងដែល ជាលទ្ធផល នាំឲ្យកូន កម្លោះធ្វើការ សម្រេច ចិត្តគួរឲ្យ ភ្ញាក់ផ្អើល មួយដោយ លុបចោលអាពាហ៍ពិពាហ៍នេះ និងប្តឹងលែងលះតែម្តង ។
ទោះជាយ៉ាងណា ហេតុផល នៃការផ្តាច់ចំណងស្ពាន មេត្រីនេះបានបង្កជារឿង ធំមួយរវាងក្រុ មគ្រួសារទាំង សងខាង ដោយញាតិ សន្តានកូនក្រមុំបានឈ្លោះឬ ជជែកថាការ ចុះកិច្ចសន្យា នេះគឺមិន យុត្តិធម៌ឡើយ ចំណែក សាច់ញាតិកូន កម្លោះបាន លើកឡើងថា ពួកគាត់មាន សិទ្ធិក្នុងការ ប្តឹងលែងលះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា