Friday, April 26, 2024
Homeព័ត៌មានជាតិកាប់ចេក ប៉ះខ្សែភ្លើង ឆក់ស្លាប់

កាប់ចេក ប៉ះខ្សែភ្លើង ឆក់ស្លាប់

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ បានកាន់កាំបិតប៉័ងតោ ដងដែក បំណងទៅកាប់ដើមចេក នៅមាត់ស្រះទឹកខាងក្រោយផ្ទះ ស្រាប់តែពេលកាប់ចំខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ច ជំនាញ ចុះពិនិត្យភ្លាមៗ។

 ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចមាត់ស្រះទឹកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងក្រុមទី០២ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។

ជនរងគ្រោះ មានឈ្មោះសាង ចាន់រី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចម្ការ (ដាំជី) ស្នាក់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។

តាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីជនរងគ្រោះ យកកាំបិតប៉័ងតោដងដែក ទៅកាប់ដើមចេក ដែលនៅជាប់មាត់ស្រះ តែប៉ះចំខ្សែភ្លើង ដាច់រហែក បណ្តាលឱ្យឆក់ស្លាប់តែម្តង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ និងលើសពជនរងគ្រោះឈ្មោះ សាង ចាន់រី រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES