Tuesday, February 4, 2025
Homeព័ត៌មានជាតិក្មេងស្រី១៣ឆ្នាំ ប្រុស២នាក់ចាប់រំលោភបូក

ក្មេងស្រី១៣ឆ្នាំ ប្រុស២នាក់ចាប់រំលោភបូក

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួងលោមនិងចាបដៃក្មេងស្រីម្នាក់ ឱ្យទៅអង្គុយ និយាយគ្នាលេងក្បែរចេតិយ មួយកន្លែង ទាំងកណ្តាលយប់ រួចនាំគ្នាធ្វើសកម្មភាពចាប់ឱបថើប សម្រាតខោអាវក្មេងស្រីរងគ្រោះ ហើយក៏ចាប់រំលោភបូក រហូតបានសម្រេចម្តងម្នាក់ ទីបំផុតត្រូវក្មេងស្រីទម្លាយប្រាប់ឪពុកម្តាយ ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភបូកនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្បែរចេតិយមួយកន្លែង ស្ថិតក្នុងបរិវេណវត្តស្វាយបទុមឌិនសុវណ្ណារាម ហៅវត្តថ្មី ស្ថិតភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកសាកសួរ។

ក្មេងស្រីរងគ្រោះដែលត្រូវជនសង្ស័យ ២នាក់ ចាប់រំលោភបូក នោះ មានអាយុ ១៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។ ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះម៉ន សិលា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និងទី២-ឈ្មោះស៊ីថា ផានុ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកឡានដឹកទឹកសុទ្ធ មានលំនៅ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្មេងស្រីរងគ្រោះ បានដើរលេងមើលល្ខោននៅវត្តស្វាយបទុមឌិនសុវណ្ណារាម ហៅវត្តថ្មី ស្ថិតភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ដោយទៅមានគ្នាចំនួន៣នាក់។ លុះដល់ម៉ោង ១១យប់ ថ្ងៃដដែល ក្មេងស្រីរងគ្រោះ និងមិត្តភក្តិស្រីម្នាក់ ឈ្មោះភ័ស ស្រីភណ្ឌ អាយុ១៤ឆ្នាំ មានលំនៅ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បាននាំគ្នាទៅដើរលេងនៅជុំវិញព្រះវិហារ ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យឈ្មោះម៉ន សិលា បានមកហៅក្មេងស្រីរងគ្រោះ មកនិយាយជាមួយ ដោយចាប់អូសដៃទៅក្បែរចេតិយ ហើយជនសង្ស័យម្នាក់ទៀត ឈ្មោះស៊ីថា ផានុ បានដើរមកតាមក្រោយ។ លុះពេលចូលទៅដល់កន្លែងស្ងាត់ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពខ្ទប់មាត់ក្មេងស្រីរងគ្រោះ ហើយបានចាប់ឱបថើប ស្ទាបអង្អែល និងចាប់សម្រាតខោអាវក្មេងស្រីរងគ្រោះចេញអស់ បន្ទាប់មកបាននាំគ្នាចាប់រំលោភបូកទៅលើក្មេងស្រីរងគ្រោះ រហូតបានសម្រេចទាំង២នាក់តែម្តង។ លុះពេលចាប់រំលោភបូកក្មេងស្រីរងគ្រោះ បានសម្រេចម្តងម្នាក់រួចហើយ ជនសង្ស័យទាំង២នាក់ បានគេចខ្លួនបាត់ពីកន្លែកកើតហេតុភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយមក ក្មេងស្រីរងគ្រោះ បាននិយាយប្រាប់បងស្រីបង្កើតរបស់នាងថា “មានគេរំលោភខ្ញុំ”។ លុះមកដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ក្មេងស្រីរងគ្រោះ ត្រូវបានឪពុកម្តាយនាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ សហការជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃដដែល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចាប់រំលោភបូកលើក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចប្រាកដមែន។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES