Sunday, September 22, 2024
Homeព័ត៌មានជាតិចោរលួចគាស់បន្ទប់ ជាប់ខ្នោះ

ចោរលួចគាស់បន្ទប់ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីបានធ្វើសកម្មភាពលួចគាស់ បន្ទប់ជួល របស់កម្មការិនីរោងចក្រ លួចយកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាចោរលួចគាស់បន្ទប់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៃ រ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលម្ចាស់បន្ទប់ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ផុំបិណ្ឌ ដោយបានចាក់សោបន្ទប់ត្រឹមត្រូវ។  លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យខាងលើ មកធ្វើសកម្មភាពឆ្កឹះសោបន្ទប់ ចូលលួចយកទ្រព្យសម្បត្តិ តែដោយសារអ្នកជិតខាងឮសំឡេងគាស់បន្ទប់ ក៏ចេញមកមើលឃើញជនសង្ស័យនៅក្នុងបន្ទប់ជួល ទើបឃាត់ខ្លួន រួចរាយការណ៍ទៅសមត្ថកិច្ច មកនាំខ្លួនយកទៅសាកសួរនិងចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES