Sunday, September 22, 2024
Homeព័ត៌មានជាតិស្រីស្អាតយំហើមភ្នែក ចោរឆក់ទូរស័ព្ទ និងលុយ

ស្រីស្អាតយំហើមភ្នែក ចោរឆក់ទូរស័ព្ទ និងលុយ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ទើបតែចេញពីធ្វើការវេនយប់ ធ្វើដំណើរសំដៅមកបន្ទប់ជួលវិញ ស្រាប់តែត្រូវបានជន សង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង និងប្រាក់ចំនួន៤០ម៉ឺនរៀល បានសម្រេច រួចគេចខ្លួនបាត់អស់ដោយសុវត្ថិភាព បន្សល់ទុកនារីរងគ្រោះទួញយំហើមភ្នែក។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌមានជ័យ។

នារីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ  គ្រាន់តែដឹងថា ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូ ១គ្រឿងម៉ាកប៊ីត តែម្នាក់ឯង ទើបតែចេញពីធ្វើការ គោលបំណងត្រឡប់ទៅបន្ទប់ជួល នៅចាក់អង្រែក្រោម ខណៈពេលដែលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ មកពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់កាបូបរបស់នាង យកទៅបាត់ ដោយក្នុងកាបូបនោះ មានទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 12Pro Max  និងប្រាក់ចំនួន ៤០ម៉ឺនរៀល រួចជិះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ករណីនេះ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង ឬរំខានដល់សមត្ថកិច្ចឡើយ ហើយក៏ជិះម៉ូតូចេញទៅបន្ទប់ជួល ទាំងទឹកភ្នែកបាត់ទៅ៕

RELATED ARTICLES