Sunday, September 22, 2024
Homeព័ត៌មានជាតិអាជ្ញាធរចុះបិទហាងផឹកស៊ី បង្កសំឡេងរំខាន

អាជ្ញាធរចុះបិទហាងផឹកស៊ី បង្កសំឡេងរំខាន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោកឃុត សុខខា និងលោកញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ បានចុះបិទទីតាំងអាជីវកម្មផឹកស៊ីមួយកន្លែង យីហោ ថបផាប់ (Top Pub) ស្ថិតនៅផ្ទះលេខ៣៦១ ផ្លូវលេខ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបង្កសំឡេងរំខាន ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្បែរខាង។

ក្រុមការងារបានណែនាំដល់តំណាងម្ចាស់ទីតាំងអាជីវកម្ម ថបផាប់ ឱ្យបិទទតាំង ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ តទៅ ដោយត្រូវអនុវត្តតាមលិខិតជូនដំណឹងលេខ ០៣៥ ស.ជ.ណ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ ស្តីពីការប្រកបអាជីវកម្មគ្មានលិខិត អនុញ្ញាត និងមានបណ្តឹងពីអ្នករស់នៅជិតខាង ដែលបង្កឲ្យមានសំឡេងរំខាន ។

ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលណ្ឌសែនសុខ នឹងចាត់វិធានការតាមនីតិវិធី៕

RELATED ARTICLES