Sunday, September 22, 2024
Homeព័ត៌មានជាតិបញ្ជូនថៅកែស្រីហាងបញ្ចាំ ឡើងតុលាការ

បញ្ជូនថៅកែស្រីហាងបញ្ចាំ ឡើងតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២២ ស្ត្រីម្នាក់ដែលជាម្ចាស់ហាងបញ្ចាំ យីហោ ហុក រ៉ាស៊ីង បើកទទួលបញ្ចាំម៉ូតូខុសប្រក្រតី គ្មានឯកសារត្រឹមត្រូវ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអាជ្ញាធរចម្រុះដឹកនាំផ្ទាល់ដោយលោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោកជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោកលឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ និងត្រួតពិនិត្យទីតាំងសេវាទទួលប្រាតិភោគដោយអនុប្បទាន (ហាងបញ្ចាំ) ដែលមានស្លាកយីហោ ហុក រ៉ាស៊ីង ចំណុចផ្ទះលេខ៣៥បេអឺ០ ផ្លូវលេខ១៩២ ក្រុម១១ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដោយបានរកឃើញម៉ូតូសរុបចំនួន៧៣គ្រឿង ក្នុងនោះមានប័ណ្ណសម្គាល់យានយន្តបញ្ជាក់ច្បាស់លាស់ ចំនួន២០គ្រឿង  ចំណែកម៉ូតូចំនួន ៥៣គ្រឿងទៀត ពុំមានឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវទេ។

ក្រោយពីធ្វើការត្រួតពិនិត្យរួច ក្រុមប្រតិបត្តិការ បានសម្រេចដកហូតរក្សាទុក ម៉ូតូចំនួន៧៣គ្រឿង នៅក្នុងទីតាំងខាងលើ ដោយប្រគល់ឱ្យឈ្មោះហុក ឌីណា ជាអ្នកគ្រប់គ្រងថែរក្សាទុកជាបណ្តោះអាសន្ន ដោយពុំឱ្យមានការបាត់បង់ ឬចល័តម៉ូតូចេញពីទីតាំងឡើយ រង់ចាំការសម្រេចជាក្រោយ និងបានឃាត់ខ្លួនឈ្មោះតាន់ មុនីរ័ត្ន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរទទួលបញ្ចាំ និងជាអ្នកទទួលខុសត្រូវក្នុងទីតាំងខាងលើ បញ្ជូនមកការិយាល័យ ដើម្បីសាកសួរ។

ជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES