Friday, April 26, 2024
Homeព័ត៌មានជាតិបង្ក្រាបហាងអ៊ីនធឺរណិតបង្កប់ល្បែងអនឡាញ ឃាត់ខ្លួន៧នាក់

បង្ក្រាបហាងអ៊ីនធឺរណិតបង្កប់ល្បែងអនឡាញ ឃាត់ខ្លួន៧នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបន្តចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញ មួយកន្លែង បង្កប់ក្រោមស្លាកហាងអ៊ីនធឺរណិត ដោយឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ (ស្រី១) ព្រមទាំងដកហូតក្បាលទូរទស្សន៍ ចំនួន៣៨គ្រឿង។

ប្រតិបត្តិការបង្ក្រាបល្បែងអនឡាញនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចទីតាំងហាងអ៊ីនធឺរណិតមួយកន្លែង យីហោ ស្កាយណេត អ៊ិនធឺរណិត កាហ្វេ មានទីតាំងស្ថិតក្នុងបុរីញូវថាន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីសម្រេចប្រស់រាជរដ្ឋាភិបាល អាជ្ញាធរបាន ផ្សព្វផ្សាយជុំវិញការបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយក៏ធ្លាប់បានណែនាំផ្ទះខាងលើផងដែរ ស្រាប់តែស្ងាត់ៗ ទីតាំងមួយនេះ បែរជាលួចបើកលេងល្បែងស៊ីសងតាមអនឡាញ ទើបកម្លាំងអាជ្ញាធរ សមត្ថកិច្ច ចុះបង្ក្រាប ដោយឃាត់ខ្លួនជនជាតិចិន បាន៧នាក់ (ស្រី១) ព្រមទាំងដកហូតក្បាលទូរទស្សន៍ បានចំនួន ៣៨គ្រឿង។

បច្ចុប្បន្ន មនុស្សទាំង៧នាក់ និងសម្ភារៈដែលបានដកហូត អាជ្ញាធរបានប្រគល់ឱ្យអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរតាមនីតិវិធី ហើយហាងខាងលើ ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះឬាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរទាំង ២៥រាជធានី-ខេត្ត ចុះបង្ក្រាបឲ្យបានជាដាច់ខាត រាល់ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស៕

RELATED ARTICLES