Friday, April 26, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនពលរដ្ឋខ្មែរ ៦នាក់ ប្រុងលួចឆ្លងដែនទៅថៃ

ឃាត់ខ្លួនពលរដ្ឋខ្មែរ ៦នាក់ ប្រុងលួចឆ្លងដែនទៅថៃ

ខេត្តបន្ទាយមានជ័យ ៖ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ សហការ ជាមួយកម្លាំងយោធា បានឃាត់ខ្លួនពលករខ្មែរ ចំនួន៦នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ។

លោកសួង សៅ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍ចំបក់ ៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកមម៉ាឡៃ និងកម្លាំងយោធាផ្នែកសឹករងក្រុងប៉ោយប៉ែត បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ចំនួន៦នាក់ (ប្រុស៤ ស្រី២) ត្រង់ចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។

លោកថា ពលករទាំងនេះមានលំនៅក្នុងខេត្តកំពង់ចាម។ បន្ទាប់ពីសាកសួរ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕

RELATED ARTICLES