Thursday, May 2, 2024
Homeព័ត៌មានជាតិប្រពន្ធកើតកូនរួចស្លាប់ ប្តីអត់លុយធ្វើបុណ្យ

ប្រពន្ធកើតកូនរួចស្លាប់ ប្តីអត់លុយធ្វើបុណ្យ

ខេត្តកោះកុង ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ដល់ថ្ងៃសម្រាលកូន បែរជាជួបគ្រោះអកុសល សម្រាលកូនបានដោយសុវត្ថិភាព ប៉ុន្តែមិនបានប៉ុន្មាន ក៏បាត់បង់ជីវិតចោលកូនស្រីតូច និងប្តីខណៈដែលក្រុមគ្រួសារមានជីវភាពទីទ័លក្រ គ្មានសូម្បីប្រាក់រៀបចំពិធីបុណ្យសព។

ស្ត្រីអភ័ព្វដែលសម្រាលកូនរួចស្លាប់ មានឈ្មោះយី មុំ អាយុ២៨ឆ្នាំ មានកូនស្រីម្នាក់ទើបនឹងសម្រាល និងប្តីជាកម្មករសំណង់ និងមានលំនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីអភ័ព្វឈ្មោះយី មុំ ទើបនឹងមានផ្ទៃពោះកូនដំបូង ប៉ុន្តែដោយសារជីវភាពក្រខ្សត់ខ្លាំងពេក ទើបមិនមានលទ្ធភាពតាមដានពិនិត្យសុខភាព បានជាប់លាប់នោះទេ។ លុះគ្រប់ខែសម្រាល ក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ សម្រាលបានកូនស្រីម្នាក់ ប្រកបដោយសុវត្ថិភាពដែរ ប៉ុន្តែអកុសល ក្រោយពីសម្រាលកូនរួចមិនបានប៉ុន្មានផង ស្ត្រីជាម្តាយ ក៏បានបាត់បង់ជីវិតទៅយ៉ាងអាណោចអាធ័ម បន្សល់ទុកកូនស្រីទើបនឹងសម្រាល ឱ្យប្តីជាអ្នកមើលថែ ហើយសូម្បីតែប្រាក់សម្រាប់រៀបចំធ្វើបុណ្យសពឱ្យប្រពន្ធ ក៏គ្មានផង។

ដោយមានការអាណិតអាសូរចំពោះគ្រួសារក្រីក្រនេះ អ្នកជិតខាងម្នាក់ បានអំពាវនាវនាវដល់បងប្អូនសប្បុរសជនទាំងឡាយ ជួយបរិច្ចាគថវិកា តាមសទ្ធាជ្រះថ្លា ដើម្បីឲ្យបុរសជាប្តីរបស់សព បានធ្វើបុណ្យសពប្រពន្ធបានសមរម្យ និងទិញទឹកដោះគោ ឲ្យកូនតូចបៅផង។

អ្នកជិតខាង បានសរសេរអំពាវនាវក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ថា “ប្អូនស្រីឈ្មោះ យី មុំ អាយុ២៨ឆ្នាំ មានលំនៅ ភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា កោះកុង សម្រាលកូន ស្លាប់ម្តាយ ពេលនេះសពតម្កល់ធ្វើបុណ្យនៅវត្តជោត្តញ្ញាណ ប្តីធ្វើការសំណង់ បងប្អូនដែលមានសទ្ធា មេត្តាជួយគាត់តាមសទ្ធាផង ខោអាវទារកទើបកើត ក៏បាន សម្ភារៈសម្រាប់ទារក ក៏បាន (ក្មេងស្រី) គ្រួសារទីទ័លក្រ រស់នៅវរៈ៣០៣  ៖ ABA 002 878 954 ($) ABA 002 878 964 (៛) AC ទាន់ចិត្ត 016 483 777 (៛ $) ថវិកាដែលបងប្អូនចូលរួម ខ្ញុំនឹងយកប្រគល់ជូនគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យ…”៕

RELATED ARTICLES