ព័ត៌មានតំបន់មជ្ឈិមបូព៌ា
យេម៉ែន៖ តាមរបាយ ការណ៍របស់ ទីភ្នាក់ងារព័ត៌មាន Al Arabiya News ប្រមុខការទូត សហរដ្ឋអាមេរិក លោក John Kerry កាលពីថ្ងៃអាទិត្យ នេះបាន សង្កាត់ធ្ងន់ថា សង្គ្រាមក្នុង ប្រទេសយេម៉ែន គួរតែបញ្ចប់ក្នុង មធ្យោបាយមួយ ដែលការពារ ដល់សន្តិសុខរបស់ ប្រទេសអារ៉ាប៊ីសាអូឌីត ។
ថ្លែងនៅក្នុងសន្និសិទ កាសែតមួយ ជាមួយនិងសមភាគី អារ៉ាប៊ីសាអូឌីត លោក Adel Al-Jubeir ក្នុង ដំណើរទស្សនកិច្ចរបស់ លោកក្នុង ប្រទេសនេះ លោក Kerry បាន ជំរុញឲ្យ គ្រប់ភាគី នយោបាយវិលមក រកតុ ចរចាដើម្បីឈាន ទៅដល់ការ សម្រេចបាន នូវកិច្ចព្រម ព្រៀងមួយ ។
លោក Kerry ថែមទាំងបាន លើកឡើ់ង បន្តទៀតថា ផែនការណ៍ របស់អង្គការ សហប្រជាជាតិ គឺគ្មានទីបញ្ចប់ ឡើយហើយក៏ជា ការចរចា ដែលអាចទៅ រួចផងដែរ ។ លោកបានកត់ សម្គាល់ថាទិសដៅ ដ៏ចម្បង នៃការ បញ្ចប់សង្គ្រាម ក្នុងប្រទេស យេម៉ែន គឺការ សម្រេចបាននូ វការព្រមព្រៀងតាមផ្លូវ នយោបាយ មួយដើម្បី ឈានដល់ការ ដោះស្រាយនូវ វិបត្តិមនុស្ស ធម៌នៅទីនោះ ។
មន្ត្រីការទូតជាន់ ខ្ពស់សហរដ្ឋអាមេរិក រូបនេះថែមទាំង បានបញ្ជាក់ ទៀតថាសហរដ្ឋអាមេរិក ពេញចិត្តអារ៉ាប៊ីសាអូឌីត លើការមិនយល់ ស្របនឹងការ ចូលអន្តរាគមន៍រ បស់អ៊ីរ៉ង់ក្នុង ប្រទេសយេម៉ែន ។
ទន្ទឹមនិងនេះ លោក Al-Jubeir បានថ្លែងថាកិច្ចព្រម ព្រៀងមួយចំនួន ក្នុងប្រទេសយេម៉ែន គួរតែផ្តោតលើ សេចក្តីសម្រេច របស់អង្គការសហ ប្រជា ជាតិនិងគំនិត ផ្តួចផ្តើមនៃ តំបន់ឈូងសមុទ្រ អារ៉ាប់ ដែលជំរុញឲ្យ ពិភពលោកម៉ឺង ម៉ាត់ការបោះជំហាន បញ្ឈប់នៅការចូល ជ្រៀតជ្រែក របស់អ៊ីរ៉ង់ក្នុងបញ្ហាក្នុងតំបន់ ។
ការកត់សម្គាល់ របស់លោក Kerry បានគូសបញ្ជាក់ ពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចប់ សង្គ្រាមរបស់ សម្ព័ន្ធមិត្តខ្លួន ដែលដឹក នាំដោយអារ៉ាប៊ីសាអូឌីត ក្នុងប្រទេស យេម៉ែន ដែលវានឹងចូល ដល់ឆ្នាំទី៣របស់ខ្លួន ហើយនៅខែមីនា ដែលបង្ក គ្រោះមហន្តរាយនិងវិបត្តិក្នុង ចំណោម ជនស៊ីវិលក្នុង តំបន់រងគ្រោះ ដោយជម្លោះ ។