Sunday, September 22, 2024
Homeព័ត៌មានជាតិឆក់កាបូបស្រី ជាប់ខ្នោះ៣នាក់

ឆក់កាបូបស្រី ជាប់ខ្នោះ៣នាក់

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានជិះម៉ូតូ ២គ្រឿង ចេញធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ដែលកំពុងដើរតាមផ្លូវ តែមិនបានសម្រេច គាប់ជួនសមត្ថកិច្ចកំពុងល្បាតក្បែរនោះប្រទះឃើញ ក៏ប្រដេញតាមចាប់ខ្លួនជនសង្ស័យជាអ្នកបិទគូទ បានម្នាក់ រួចបន្តប្រដេញចាប់ឃាត់ខ្លួនបក្ខពួកបន្ថែម ២នាក់ទៀត ខណៈដែលជនសង្ស័យម្នាក់ បានរត់គេចខ្លួនបាត់។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងត្រូវបានសមត្ថកិច្ចប្រដេញតាមរហូតដល់ចំណុចសណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដល់ម្តុំចំណុចវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ  ខណ្ឌដូនពេញ ក៏ឃាត់ខ្លួនបាន២នាក់ថែមទៀត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ខណៈដែលកម្លាំងជំនាញ កំពុងចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងនិងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន ២គ្រឿង មានគ្នាចំនួន ៤នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះម្នាក់ដែលកំពុងដើរតាមផ្លូវ តែមិនបានសម្រេច។ ពេលនោះកម្លាំងជំនាញ បានធ្វើការប្រដេញ រហូតមកដល់ចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់។

ប្រភពដដែល បន្តថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន មានឈ្មោះម៉ា ម៉ៅហ៊ាត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិននិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួន (បិទគូទ)។ បន្ទាប់មក កម្លាំងជំនាញ បានបន្តប្រដេញតាមឃាត់ខ្លួនជនសង្ស័យ រហូតដល់ម្តុំចំណុចវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ  ខណ្ឌដូនពេញ ទើបឃាត់ខ្លួនបានចំនួន២នាក់ទៀត ទី១-ឈ្មោះជូ ដេវីណ ភេទប្រុស អាយុ១៥ឆ្នាំ និងទី២-ឈ្មោះលួស លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកធ្វើសកម្មភាពឆក់) ព្រមទាំងដកហូតវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AJ-6973 និង ១គ្រឿងទៀត ម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IL-1662 (របស់ជនសង្ស័យ)។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបាននាំខ្លួនទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES