Sunday, September 22, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះប្រុសម្នាក់ ចាប់បង្ខាំងស្រី ជំរិតទារប្រាក់

វ៉ៃខ្នោះប្រុសម្នាក់ ចាប់បង្ខាំងស្រី ជំរិតទារប្រាក់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរំដោះបានស្ត្រីរងគ្រោះម្នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់។

ប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំងជំរិតទារប្រាក់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ័ង  ស៊ីតុង ជាជនជាតិចិន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅទីក្រុងណេមុងគួ ប្រទេសចិន។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះលី  ហ្ស៊ាន ជនជាតិចិន អាយុ៤៣ឆ្នាំ មានស្រុកកំណើត នៅក្រុងឈុងឈីង  ប្រទេសចិន។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរងគ្រោះ បានបំភ្លឺថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានជនជាតិចិន ចំនួន៤នាក់ បានចាប់រូបនាងយកមកឃុំ ហើយគំរាមឱ្យទូរស័ព្ទទៅផ្ទះ ដើម្បីឱ្យវេរលុយមកឱ្យពួកគេ ចំនួន៨០០០ដុល្លារ ទើបឱ្យរួចខ្លួន។

បន្ទាប់ពីបានចម្លើយរបស់ជនរងគ្រាះរួចហើយ សមត្ថកិច្ចបានដាក់កម្លាំងនៅទីតាំងនោះ ដើម្បីឃ្លាំមើលមុខសញ្ញា រហូតដល់ម៉ោង ៤និង៣០នាទីរសៀល ទើបឃើញជនសង្ស័យបើករថយន្ត១គ្រឿង ម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3389 ចូលទីតាំងនោះ ទើបសមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យ មកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវ័ង  ស៊ីតុង បានឆ្លើយដោះសារថា ខ្លួនបានស្គាល់នារីរងគ្រោះ តាមរយៈការលេងល្បែងជាមួយគ្នា ហើយបានធ្វើការបដិសេធថា មិនបានចាប់ឃុំជំរិតទារប្រាក់ ដូចការចោទប្រកាន់នោះទេ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES