Sunday, September 22, 2024
Homeព័ត៌មានជាតិស៊ីផឹកស្រវឹង ចាប់រំលោភមិត្តស្រីសង្សារ

ស៊ីផឹកស្រវឹង ចាប់រំលោភមិត្តស្រីសង្សារ

ខេត្តប៉ៃលិន ៖ នារីម្នាក់ បានជួបជុំមិត្តភក្តិផឹកស៊ីនៅក្នុងបន្ទប់របស់ខ្លួន លុះក្រោយពីផឹកស៊ីចប់ មិត្តភក្តិត្រឡប់ទៅ ផ្ទះវិញអស់ ស្រាប់តែលេចមុខសង្សារមិត្តភក្តិម្នាក់ បានលបត្រឡប់មកវិញ ធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ រហូតបានសម្រេច និងត្រូវបាននារីរងគ្រោះ ទុកពេលឱ្យចូលខ្លួនមកដោះស្រាយគ្នាដែរ តែជនសង្ស័យចង់គេចវេះយក រួចខ្លួន ទើបនារីរងគ្រោះ ទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតក្នុងស្រុកសាលាក្រៅ។ រហូតមកដល់វេលាម៉ោង ១១ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ទើបសមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផឹង រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកនារីរងគ្រោះ មានអាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានលំនៅក្នុងស្រុកសាលាក្រៅ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នារីរងគ្រោះបានជួបជុំគ្នាផឹកស៊ីនៅកន្លែងកើតហេតុខាងលើ ដោយមានគ្នាចំនួន ៧នាក់ ក្នុងនោះក៏មានវត្តមានជនសង្ស័យម្នាក់ ជាសង្សាររបស់មិត្តភក្តិនាង (នារីរងគ្រោះ)។ បន្ទាប់ពីផឹកស៊ីចប់ហើយ មិត្តរបស់នារីរងគ្រោះ ក៏បានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ចំណែកជនសង្ស័យ ឈ្មោះរក្សា បានដឹកសង្សារទៅធ្វើការបាត់។ លុះមួយសន្ទុះក្រោយមក ជនសង្ស័យបានត្រឡប់មកវិញ រួចបានធ្វើសកម្មភាពចូលមកចាប់ឱបនារីរងគ្រោះ ពីក្រោយជាប់ ហើយគ្រានោះ នារីរងគ្រោះបានរើបម្រះ រុញជនសង្ស័យចេញផងដែរ។

ប្រភពដដែល បន្តថា ស្រាប់តែមកដល់វេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ រហូតបានសម្រេច។ ក្រោយធ្វើសកម្មភាពរួច នារីរងគ្រោះ មិនបានទៅប្តឹងសមត្ថកិច្ចភ្លាមៗនោះទេ ដោយខ្លាចខ្មាសគេ និងទុកពេលឱ្យជនសង្ស័យចូលខ្លួនមកដោះស្រាយគ្នាដែរ ប៉ុន្តែដោយសារតែជនសង្ស័យមានចេតនាគេចវេះ ទើបធ្វើឱ្យនារីរងគ្រោះទ្រាំមិនបាន សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្រោយពីបានទទួលពាក្យបណ្តឹងរួចមក កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈទៅលើនារីរងគ្រោះប្រាកដមែន មូលហេតុដោយសារតែរូបគេស្រវឹងស្រាខ្លាំងពេក គ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES