Sunday, September 22, 2024
Homeព័ត៌មានជាតិបុរសខូចចិត្ត ចងកស្លាប់

បុរសខូចចិត្ត ចងកស្លាប់

ខេត្តកណ្តាល ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ បានកាន់ខ្សែនីឡុង ដើរចូលក្នុងចម្ការស្វាយ បាត់មួយសន្ទុះ ធ្វើឱ្យប្រជាពលរដ្ឋជិតខាង ងឿងឆ្ងល់ មិនឃើញចេញមកវិញ ក៏ចូលទៅមើល ស្រាប់តែឃើញបុរសរូបនោះ បានចងកស្លាប់បាត់ទៅហើយ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។

បុរសដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះចាន់ ណារ៉េត អាយុ៣៣ឆ្នាំ  មុខរបរមិនប្រាកដ មានលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។

តាមការបំភ្លឺពីឈ្មោះនៅ ភក្តី ជាប្រជាពលរដ្ឋរស់នៅជិតខាងផ្ទះជនរងគ្រោះ បានរៀបរាប់ប្រាបថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រឹក ខណៈដែលគាត់កំពុងអង្គុយលេងនៅខាងមុខផ្ទះ ក៏ស្រាប់តែឃើញជនរងគ្រោះឈ្មោះចាន់ ណារ៉េត បានដើរកាត់មុខរបស់គាត់ សំដៅចូលក្នុងចម្ការស្វាយ (ទីតាំងកើតហេតុខាងលើ) ដោយក្នុងដៃមានកាន់ខ្សែនីឡុងទៅជាមួយផង ពេលនោះ គាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ប៉ុន្តែបានស្រែកប្រាប់ជនរងគ្រោះថា ពេលត្រឡប់មកវិញ ជួយកាត់គល់ស្លឹកគ្រៃឱ្យគាត់ផង ហើយជនរងគ្រោះ ក៏មិនបានមាត់កអ្វីតបមកគាត់វិញដែរ រួចបន្តដើរចូលទៅបាត់ រយៈពេលប្រហែល២០នាទី ដោយសារគាត់មិនឃើញចេញមកវិញ ទើបគាត់ក៏ដើរចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះឈ្មោះចាន់ ណារ៉េត  បានចងកជាប់នឹងមែកស្វាយ ស្លាប់បាត់ទៅហើយ គាត់ក៏ស្រែកហៅអ្នកជិតខាងឱ្យមកជួយមើល និងបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ឱ្យចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យទីតាំងកើតហេតុនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅត្រង់បំពង់កសព មានស្នាមទ្រុឌជាំ ព័ទ្ធទៅគុម្ពត្រចៀក ចំណែកប្រដាប់ភេទមានទឹកកាម រីឯលើដងខ្លួន អវយវៈជនរងគ្រោះ មិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញស្បែកជើង ចំនួន១គូ និងខ្សែនីឡុង ១ខ្សែ ប្រវែង ២,៥០ម៉ែត្រ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES