Sunday, September 22, 2024
Homeព័ត៌មានជាតិជីកត្បូង បាក់រណ្តៅដី សង្កត់ស្លាប់

ជីកត្បូង បាក់រណ្តៅដី សង្កត់ស្លាប់

ខេត្តរតនគិរី ៖ បុរសម្នាក់ កំពុងចុះក្នុងរណ្តៅដី ជីករុករកត្បូង ស្រាប់តែបាក់រណ្តៅដី បណ្តាលឱ្យសង្កត់ពីលើ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចរណ្តៅត្បូង មួយកន្លែង ក្នុងចម្ការកៅស៊ូចាស់ (ដីរដ្ឋ) ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ។

ជនរងគ្រោះដែលត្រូវរណ្តៅដីបាក់សង្កត់ស្លាប់ មានឈ្មោះ រចំ ហន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកម្មាំង ឃុំឡាមិញ ស្រុកបរកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចុះទៅជីករុករកត្បូង នៅរណ្តៅដី ចំណុចកើតហេតុខាងលើ លុះក្រោយមក ស្រាប់រណ្តៅដីបានបាក់សង្កត់ បណ្តាលឱ្យជនរងគ្រោះស្លាប់ដោយសារថប់ដង្ហើម ក្នុងរណ្តៅដីខាងលើ យ៉ាងអាណោចអាធ័ម។

ក្រោយទទួលព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឡាមិញ សហការជាមួយកម្លាំងជំនាញនគរបាលផ្នែកពិនិត្យវិភាគ រួមនិងមេភូមិ ព្រមទាំងក្រុមគ្រួសារជនរងគ្រោះ បានចុះទៅធ្វើការស្រាវជ្រាវពិនិត្យវិភាគកន្លែងកើតហេតុ និងពិនិត្យសព ឃើញថា ជនរងគ្រោះឈ្មោះ ខាងលើ ពិតជាស្លាប់ដោយសារថប់ដង្ហើម (ដីបាក់សង្កត់នៅក្នុងរណ្តៅ) ប្រាកដមែន។

សព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES