Tuesday, January 21, 2025
Homeព័ត៌មានជាតិរួមភេទ៧ថ្ងៃ ២៣ដង ម៉ែអូនប្តឹងចាប់បងដាក់គុក

រួមភេទ៧ថ្ងៃ ២៣ដង ម៉ែអូនប្តឹងចាប់បងដាក់គុក

ខេត្តរតនគិរី ៖ យុវជនឈាមរាវម្នាក់ បានទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់ តាមឆាតហ្វេសប៊ុក រហូតដល់បែក គំនិតល្បួងក្មេងស្រីជាសង្សារ ចេញពីផ្ទះ ទៅបន្ទប់ជួល រួមរស់ជាមួយគ្នា រយៈពេល ៧ថ្ងៃ ដោយរួមភេទបានដល់ទៅ ២៣ដង លុះក្រោយមក ត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ច ស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវល្បួងក្មេងស្រីទៅរួមភេទ រយៈពេល៧ថ្ងៃ បាន២៣ដងនេះ បានកើតឡើង តាំងពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល មួយកន្លែង ស្ថិតក្នុងភូមិសិល្ប៍ សង្កាត់យក្ខឡោម ក្រុងបានលុង។ រហូតមកដល់វេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២  ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន តាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ។

ជនសង្ស័យដែលល្បួងរួមភេទជាមួយក្មេងស្រីជាសង្សារ ២៣ដង ក្នុងរយៈពេល៧ថ្ងៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ឆន ឈីត  ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ខ.ក អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិសិល្ប៍ សង្កាត់យក្ខឡោម ក្រុងបានលុង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដែលប្តឹងចោទប្រកាន់ទៅលើឈ្មោះ ឆន ឈីត ថាបានលួងលោមនាំកូនស្រីរបស់គាត់ដែលទើបនឹងមានអាយុ១២ឆ្នាំ ចេញពីផ្ទះ យកទៅរំលោភនៅក្នុងបន្ទប់ជួល រយៈពេល ៧ថ្ងៃមកហើយ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ នៅវេលាម៉ោង ៦ព្រលប់ ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆន ឈីត នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសិល្ប៍ សង្កាត់យក្ខឡោម ក្រុងបានលុង ដោយការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយលោកមុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆន ឈីត បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីខាងលើ ប្រាកដមែន ហើយរវាងរូបគេនិងក្មេងស្រីរងគ្រោះ គឺជាគូសង្សារ (ទាក់ទងស្នេហាតាមឆាតហ្វេសប៊ុក)។

ជនសង្ស័យខាងលើ បានសារភាពបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រូបគេបានល្បួងនាំក្មេងស្រីរងគ្រោះ ជាសង្សារ ទៅស្នាក់នៅបន្ទប់ជួល ត្រង់ចំណុចខាងលើ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ហើយក្នុងរយៈពេលស្នាក់នៅជាមួយគ្នា ៧ថ្ងៃមកនេះ ពួកគេទាំង២នាក់ បានរួមភេទនឹងគ្នា សរុបបានចំនួន២៣ដង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES