ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារ



រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យសំណើសុំកែសម្រួលផ្ទៃដីតំបន់៣ បញ្ចូលមកជាតំបន់២ និងកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ ដើម្បីជាប្រទានកម្មជូនប្រជាពលរដ្ឋ នៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគិរី និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។


ការកាត់ឆ្វៀលដីតំបន់២ ដែលប្រជាពលរដ្ឋរស់នៅអចិន្រ្តៃយ៍ និងប្រើប្រាស់អាស្រ័យផល ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ដខេត្តកំពង់ឆ្នាំង។


អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានឯកឧត្ដមរដ្ឋលេខាធិការ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន មកពីក្រុង កំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកបរិបូណ៌ ស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕