Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិមេហ្វីលីពីន ហៅ​ប្រធាន សិទ្ធិមនុស្ស​យូអិន ជាមនុស្ស​ភ្លីភ្លើ

មេហ្វីលីពីន ហៅ​ប្រធាន សិទ្ធិមនុស្ស​យូអិន ជាមនុស្ស​ភ្លីភ្លើ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន​ លោក Rodrigo Duterte កាលពីថ្ងៃ ព្រហស្បត្តិ៍​បាន ហៅ​ប្រធាន ​ទីភ្នាក់ងារ សិទ្ធិមនុស្ស​ របស់អង្គការ​សហប្រជាជាតិ​​ថា​ជា​មនុស្ស​ ភ្លីភ្លើ​បន្ទាប់ ពី​អ្នកការ ទូតយូអិន រូបនេះ ​បានស្នើឲ្យ បើការស៊ើប អង្កេត​លើ ​រូបលោក​​ចំពោះ ករណី ឃាតកម្ម ។​

លោក Duterte បានថ្លែង ថា​អ្នក​បំពេញ បេសកកម្មនៅ​អង្គការ ​សហប្រជាជាតិ​ អ្នក​មិន​ ដឹង​ពី​​សិល្បៈ​ ការទូត​ឡើយ ។ អ្នកមិនដឹងថា​តើត្រូវប្រកាន់ឥរិយាបថ ដូចម្តេច​ជា ​មន្តី្រមួយ​ រូប​របស់​ អង្គការ​នេះ អ្នក​មិនត្រូវ ​និយាយជា មួយខ្ញុំបែបនេះ ឡើយ​ អ្នក​ជាកូន​ស្រី​ពេស្យា ។

ការ​ប្រកាស​ប្តឹងតវ៉ា ​របស់លោក Duterte ត្រូវបាន ​ធ្វើចាត់ការ​​ ចំពោះ​លោក​ Zeid Ra’ad al-Hussein ដែលជា ​គណៈកម្មការ​ ជាន់ខ្ពស់ទទួល​បន្ទុកសិទ្ធិមនុស្ស​ របស់អង្គការ​ សហ​ប្រជា​ជាតិ​ ដែល​​កាល ពីថ្ងៃអង្គារបាន ​ស្នើ​ឲ្យ​អាជ្ញាធរមាន សមត្ថកិច្ច​ក្នុង ​ប្រទេស​ហ្វីលីពីន​ ចាប់​ផ្តើម​ស៊ើបអង្កេត​មួយ​បន្ទាប់ពី​លោក​ Duterte បាន​និ យាយ​ដោយ អំនួត​ចំពោះ ខ្លួនឯង​​ដែល ​បានបាញ់​ សម្លាប់​ជន សង្ស័យ​ជា ឧក្រិដ្ឋជន​ខណៈ​ ពេល​ដែល​លោក​កាន់តំណែងជា​អភិបាលក្រុង Davao City ។

ចំណែក​លោក Al-Hussein បាន​ឲ្យដឹង នៅ​ក្នុង​សេចក្តី​ថ្លែង ការណ៍មួយ​ថា​ ខ្លួនគិតមិន ​ដល់អំពី​តួនា ទី​មួយចំនួន ​ក្នុងប្រព័ន្ធយុត្តាធិការ​ ដែលមិន​អាច​នឹង​មាន​សិទ្ធិក្នុង ការ​បើក ​ការ​ស៊ើប អង្កេត​និង ​ធ្វើនីតិវិធី​ តាមផ្លូវ​ តុលាការ​ នៅពេល ​អ្នកណា ម្នាក់​បាន​ ទម្លាយ​ពី​ទង្វើ​ របស់​ខ្លួន​ជា ​ឃាតករនោះ ។

កាលពីថ្ងៃអាទិត្យ​លោក Duterte បានទៅ​ទស្សន កិច្ចនៅ​មូលដ្ឋានទ័ព មួយ​ក្នុង​ក្រុង​ Zamboanga ដែលស្ថិត នៅ​ភាគខាង ត្បូង​ប្រទេស​និងបាន​គំរាមវាយ ប្រហារ​ឬដុត កំទេច​ការិយា ល័យ​កណ្តាល ​អង្គការ​ សហ ប្រជាជាតិ​ ក្នុង​ទីក្រុង ញូវយ៉ក​ ជាការ​ ឆ្លើយតប​ នឹងការ​ថ្កោល ទោស​របស់អង្គការ​នេះ​លើការ​ការ​បង្ក្រាបដោ យបង្ហូរឈាម​ប្រឆាំង និង​ជនសង្ស័យ​ ដែលជា​ឈ្មួញ គ្រឿងញៀននិង អ្នកប្រើប្រាស់​ ។​លោកថែម​ ទាំងបាន ​បញ្ជាក់ទៀតថា​អ្នក​ទៅ​ប្តឹង នៅ​អង្គ ការ​សហ ប្រជាជាតិ​ ខ្ញុំនឹង​ដុ ត​ការិយា ល័យ​អង្គកា រ​នេះចោល​ ប្រសិនជា អ្នកចង់​ធ្វើវា បន្តទៀត ។ ខ្ញុំនឹង​ដុត​វាចោល ​​​ប្រសិនជាអ្នក​ធ្វើដំណើរទៅសហ រដ្ឋអាមេរិក ។

គួរកត់សម្គាល់ថា ហ្វីលីពីន​ជា សមាជិក​ទី១៤១​ ក្នុងចំណោម១៩៣ របស់អង្គការ​សហ​ ប្រជាជាតិ​ដែល បាន​បង់​កាតព្វកិច្ច​របស់ ខ្លួនសម្រាប់ឆ្នាំ​២០១៦​យ៉ាងពេញ​ លេញ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES