ខេត្តកំពង់ធំ ៖ ថ្មីៗនេះ គេសង្កេតឃើញថា មន្ត្រីពង្រឹងការអនុវត្តច្បាប់ នៃគម្រោងរេដបូក សហការជាមួយកម្លាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើ បានជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
ជាក់ស្តែង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កម្លាំងចម្រុះខាងលើ បានចេញប្រតិបត្តិការល្បាត និងបង្ក្រាបបទល្មើសព្រៃឈើសរុប ចំនួន ៤កន្លែង ក្នុងនោះ ៣កន្លែង ត្រូវបានបង្ក្រាបនិងដកហូតវត្ថុតាងមួយចំនួន រីឯ១កន្លែងទៀត ពុំជួបប្រទះបទល្មើសនោះទេ។

ក្នុងប្រតិបត្តិការល្បាតនេះ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបបាន រួមមាន ១-តំបន់៤៤ ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំណុចនិយាមកា (551417-1411075) ចាប់ឃាត់បានម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន១គ្រឿង ប្រមូលនិងដឹកជញ្ជូនកូនឈើចម្រុះប្រភេទ ដែលមានទំហំ ១៥សង់ទីម៉ែត្រ ទៅ២០ សង់ទីម៉ែត្រ ប្រវែង២ម៉ែត្រ ចំនួន១៧កំណាត់ និងនៅត្រង់ចំណុចយាមការ (551413-1411043) ចាប់ឃាត់បានម៉ូតូសន្តោងរឺម៉ក ចំនួន១គ្រឿង ប្រមូលនិងដឹកជញ្ជូន កូនឈើចម្រុះប្រភេទ ដែលមានទំហំ ១៥សង់ទីម៉ែត្រ ទៅ២០ សង់ទីម៉ែត្រ ប្រវែង៣ម៉ែត្រ ចំនួន៥កំណាត់ និងប្រវែង២ម៉ែត្រ ចំនួន១១កំណាត់ (សរុប១៦កំណាត់)។ ២-តំបន់អូរទឹកថ្លា ស្ថិតក្នុងឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំណុចនិយាមកា (546821-1409827) ដកហូតបានរណាយន្តកាត់ឈើចំនួន២គ្រឿង និង៣-តំបន់វាលរឹង ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ពុំជួបប្រទះបទល្មើសនោះទេ។

បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ដើម្បីចាត់ការបន្ត តាមនីតិវិធី៕